ប្រសិនបើតង្វាយរបស់គេជាពពែញី គេត្រូវយកវាមកថ្វាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ គេត្រូវដាក់ដៃលើក្បាលសត្វ ដែលជាតង្វាយរបស់ខ្លួន ហើយចាក់កវានៅមុខពន្លាជួបព្រះអម្ចាស់។ បន្ទាប់មក ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ តង្វាយមួយចំណែកត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ បូជាចារ្យដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់ព្រះអម្ចាស់។
អាន លេវីវិន័យ 3
ស្ដាប់នូវ លេវីវិន័យ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 3:12-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ