លេវី‌វិន័យ 3:12-16

លេវី‌វិន័យ 3:12-16 គកស១៦

បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សម្លាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​លោក​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។ ត្រូវ​យក​មួយ​ចំណែក​ពី​តង្វាយ​នោះ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ និង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។ បន្ទាប់​មក សង្ឃ​ត្រូវ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​តង្វាយ​ដែល​ដុត​ថ្វាយ​សម្រាប់​ក្លិន​ឈ្ងុយ។ ដ្បិត​ខ្លាញ់​ទាំង​អស់​នោះ​ជា​របស់​ព្រះ‌យេហូវ៉ា។