យ៉ូប 26:1-7

យ៉ូប 26:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នោះ​លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖ «អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កម្លាំង បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា ដែល​បណ្ដាល​ឲ្យ​អ្នក​និយាយ? ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។ ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើង ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហ។

ចែក​រំលែក
អាន យ៉ូប 26

យ៉ូប 26:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖ «លោក​ប៉ិន‌ប្រសប់​ជួយ អ្នក​ដែល​គ្មាន​កម្លាំង​មែន! លោក​ប៉ិន‌ប្រសប់​ជួយ​ស្រោច​ស្រង់ មនុស្ស​ទន់​ខ្សោយ! លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់ អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ! លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះគិត​ណាស់! តើ​លោក​ថ្លែង​សេចក្ដី​ទាំង​នេះ​ប្រាប់​នរណា? នរណា​បណ្ដាល​ចិត្ត​លោក​ឲ្យ​ថ្លែង​ដូច្នេះ? អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ នាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រ និង​ក្រោម​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ។ ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។ ព្រះអង្គ​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាស ព្រះអង្គ​ព្យួរ​ផែនដី​នៅ​លើ​លំហ។

ចែក​រំលែក
អាន យ៉ូប 26

យ៉ូប 26:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស​ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កំឡាំង បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា​ដែល​បណ្តាល​ឲ្យ​អ្នក​និយាយ។ ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ ទ្រង់​ត្រដាង​ទិស​ខាង​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង

ចែក​រំលែក
អាន យ៉ូប 26