យ៉ូប 26:1-7

យ៉ូប 26:1-7 គកស១៦

នោះ​លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖ «អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កម្លាំង បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា ដែល​បណ្ដាល​ឲ្យ​អ្នក​និយាយ? ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។ ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើង ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហ។

អាន យ៉ូប 26