នោះយ៉ូបក៏ឆ្លើយឡើងថា អ្នកពូកែមែន អ្នកបានជួយមនុស្សដែលគ្មានអំណាច បានទប់ទល់ដៃដែលគ្មានកំឡាំង បានទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា ក៏បានផ្សាយប្រាជ្ញាសុសសាយហើយ តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា តើជាវិញ្ញាណរបស់អ្នកណាដែលបណ្តាលឲ្យអ្នកនិយាយ។ ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ គឺនៅក្នុងស្ថានក្រោមទឹក ព្រមទាំងពួកនៅទីនោះផង ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង
អាន យ៉ូប 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 26:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ