យេរេមា 37:7-21
យេរេមា 37:7-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរទៅប្រាប់ស្ដេចដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរយើងថា “កងទ័ពស្ដេចផារ៉ោនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប ហើយជនជាតិខាល់ដេនឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកម្ទេចចោលទៀតផង”។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។ ទោះបីអ្នករាល់គ្នាធ្វើឲ្យកងទ័ពខាល់ដេទាំងមូល ដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្ដី ក៏ពួកគេអាចក្រោកឡើង ចាកចេញពីជំរំរបស់ខ្លួន មកដុតកម្ទេចក្រុងនេះបានដែរ”»។ កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ព្រះចៅផារ៉ោន លោកយេរេមាមានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់លោក។ ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានា ស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមា ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។ លោកយេរេមាតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយារីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមានាំទៅជួបពួកមន្ត្រី។ ពួកមន្ត្រីខឹងនឹងលោកយេរេមាជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។ នៅទីបញ្ចប់ គេឃុំលោកយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។ ព្រះបាទសេដេគាចាត់គេឲ្យទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពីព្រះអម្ចាស់ឬទេ?»។ លោកយេរេមាតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។ លោកយេរេមាទូលព្រះបាទសេដេគាទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ? តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្ដេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ? បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់មេត្តាសណ្ដាប់ពាក្យអង្វរកររបស់ទូលបង្គំសិន សូមកុំឲ្យទូលបង្គំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ទូលបង្គំពិតជាត្រូវស្លាប់មិនខាន!»។ ព្រះបាទសេដេគាក៏បញ្ជាឲ្យគេឃុំលោកយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។
យេរេមា 37:7-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ អ្នកត្រូវឆ្លើយតបនឹងស្តេចយូដា ដែលចាត់អ្នកឲ្យមកសួរដល់យើងថា ពួកពលទ័ពរបស់ផារ៉ោន ដែលលើកចេញមកជួយអ្នក គេនឹងវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ។ បន្ទាប់មក ពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយចាប់យក រួចគេនឹងដុតចោល»។ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «កុំបញ្ឆោតខ្លួនអ្នករាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេមិនថយចេញទៅទេ»។ ទោះបើអ្នករាល់គ្នាបានវាយពលទ័ពទាំងមូលរបស់ពួកខាល់ដេដែលច្បាំងនឹងអ្នក ឲ្យសល់តែអ្នករបួសក៏ដោយ ក៏គេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។ នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោន ហោរាយេរេមាបានចេញពីក្រុងយេរូសាឡិមទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅក្នុងចំណោមអ្នកស្រុកនោះ។ ពេលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា៖ «អ្នកចូលដៃខាងពួកខាល់ដេ»។ ហោរាយេរេមាប្រកែកថា៖ «មិនមែនទេ ខ្ញុំមិនចូលទៅខាងពួកខាល់ដេឡើយ»។ ប៉ុន្តែ យារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់ហោរាយេរេមានាំទៅឯពួកចៅហ្វាយ។ ពួកចៅហ្វាយមានសេចក្ដីក្រោធនឹងហោរាយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុក។ កាលហោរាយេរេមាបានចូលទៅក្នុងគុក នៅបន្ទប់ក្រោមដី នៅទីនោះជាយូរថ្ងៃ។ ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។ មួយទៀត ហោរាយេរេមាក៏ទូលសួរព្រះបាទសេដេគាថា៖ «តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺន ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ? ឥឡូវ តើពួកហោរារបស់ព្រះអង្គនៅឯណា ដែលគេថ្លែងទំនាយថា ស្តេចបាប៊ីឡូនមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ? ឥឡូវនេះ ឱព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ សូមទ្រង់សណ្តាប់ សូមមេត្តាប្រោសឲ្យទូលបង្គំបានទូលអង្វរបន្តិច សូមកុំឲ្យទូលបង្គំត្រឡប់ទៅក្នុងផ្ទះរបស់ស្មៀនយ៉ូណាថានទៀតឡើយ ក្រែងទូលបង្គំស្លាប់នៅទីនោះ»។ ដូច្នេះ ព្រះបាទសេដេគាបានបង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ងមួយដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់។ ដូច្នេះ ហោរាយេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។
យេរេមា 37:7-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរទៅប្រាប់ស្ដេចដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរយើងថា “កងទ័ពស្ដេចផារ៉ោនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប ហើយជនជាតិខាល់ដេនឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកម្ទេចចោលទៀតផង”។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។ ទោះបីអ្នករាល់គ្នាធ្វើឲ្យកងទ័ពខាល់ដេទាំងមូល ដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្ដី ក៏ពួកគេអាចក្រោកឡើង ចាកចេញពីជំរំរបស់ខ្លួន មកដុតកម្ទេចក្រុងនេះបានដែរ”»។ កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ព្រះចៅផារ៉ោន លោកយេរេមាមានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់លោក។ ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានា ស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមា ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។ លោកយេរេមាតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយារីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមានាំទៅជួបពួកមន្ត្រី។ ពួកមន្ត្រីខឹងនឹងលោកយេរេមាជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។ នៅទីបញ្ចប់ គេឃុំលោកយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។ ព្រះបាទសេដេគាចាត់គេឲ្យទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពីព្រះអម្ចាស់ឬទេ?»។ លោកយេរេមាតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។ លោកយេរេមាទូលព្រះបាទសេដេគាទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ? តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្ដេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ? បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់មេត្តាសណ្ដាប់ពាក្យអង្វរកររបស់ទូលបង្គំសិន សូមកុំឲ្យទូលបង្គំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ទូលបង្គំពិតជាត្រូវស្លាប់មិនខាន!»។ ព្រះបាទសេដេគាក៏បញ្ជាឲ្យគេឃុំលោកយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។
យេរេមា 37:7-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ត្រូវឲ្យឯងឆ្លើយតបនឹងស្តេចយូដា ដែលចាត់ឯងឲ្យមកសួរដល់អញថា មើល ពួកពលទ័ពរបស់ផារ៉ោនដែលលើកចេញមកជួយឯង គេនឹងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនឹងចាប់យកបានផង រួចគេនឹងដុតចោល ព្រះយេហូវ៉ា ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា កុំឲ្យបញ្ឆោតខ្លួនឯងរាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេនឹងមិនថយចេញទៅទេ ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូល របស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។ នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោនហើយ នោះយេរេមាក៏ចេញពីក្រុងយេរូសាឡិម ចង់ទៅឯស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅកណ្តាលពួកអ្នកស្រុកនោះ តែកាលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា ឯងរវាតចូលទៅខាងពួកខាល់ដេឬ យេរេមាប្រកែកថាមិនមែនទេ ខ្ញុំមិនរវាតចូលទៅខាងពួកខាល់ដេឡើយ ប៉ុន្តែ យារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់យេរេមានាំទៅឯពួកចៅហ្វាយ នោះពួកចៅហ្វាយមានសេចក្ដីក្រោធនឹងយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុកហើយ។ កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ នោះស្តេចសេដេគាក៏ចាត់គេឲ្យទៅនាំលោកមក ស្តេចទ្រង់សួរលោកដោយសំងាត់នៅក្នុងដំណាក់ថា តើមានបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ យេរេមាទូលតបថា មានដែរ លោកក៏ទូលថា ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន មួយទៀត យេរេមាក៏ទូលសួរស្តេចសេដេគាថា តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺនទ្រង់ ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ ឥឡូវ តើពួកហោរារបស់ទ្រង់នៅឯណាដែលគេទាយថា ស្តេចបាប៊ីឡូននឹងមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ ឥឡូវនេះ ឱព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមព្រះសណ្តាប់ សូមមេត្តាប្រោសឲ្យទូលបង្គំបានទូលអង្វរបន្តិច សូមកុំឲ្យទូលបង្គំត្រឡប់ទៅ ក្នុងផ្ទះរបស់ស្មៀនយ៉ូណាថានទៀតឡើយ ក្រែងទូលបង្គំស្លាប់នៅទីនោះ ដូច្នេះ ស្តេចសេដេគាទ្រង់បង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ង១ដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់ហើយ ដូច្នេះ យេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។