នាងអេសធើរ 4:12-16

នាងអេសធើរ 4:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ក៏​ទៅ​ជម្រាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​ព្រះ‌នាង​អេសធើរ។ ពេល​នោះ ម៉ា‌ដេកាយ​ក៏​ប្រាប់​គេ​ឲ្យ​ឆ្លើយ​តប​នឹង​ព្រះ​នាង​អេសធើរ​ថា៖ «កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​នៅ​ក្នុង​ដំណាក់​របស់​ស្ដេច នឹង​គេច​ផុត​លើស​ពី​សាសន៍​យូដា​ទាំង​អស់​នោះ​ឡើយ។ ដ្បិត​ប្រសិន​បើ​ព្រះ‌នាង​នៅ​ស្ងៀម​ក្នុង​វេលា​នេះ នោះ​នឹង​មាន​ជំនួយ និង​រំដោះ​ឲ្យ​រួច ដល់​ពួក​សាសន៍​យូដា​ពី​កន្លែង​មួយ​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​បិតា​របស់​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង​បាន​ឡើង​ក្នុង​រាជ្យ​នេះ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង?» ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ប្រាប់​គេ​ឲ្យ​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា៖ «សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។

ចែក​រំលែក
អាន នាងអេសធើរ 4

នាងអេសធើរ 4:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះ‌នាង​អេសធើរ ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ។ លោក​ម៉ាដេ‌កាយ​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ទូល​ព្រះ‌នាង​អេសធើរ​វិញ​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រិ‌យានី សូម​កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន‌ជាតិ​យូដា​ទាំង​អស់​ឡើយ។ ប្រសិន​បើ​ព្រះ‌នាង​សម្ងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះ‌នាង​វិញ ព្រះ‌នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះ‌នាង​បាន​ឡើង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។ ពេល​នោះ ព្រះ‌នាង​អេសធើរ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​ថា៖ «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។

ចែក​រំលែក
អាន នាងអេសធើរ 4

នាងអេសធើរ 4:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​គេ​ក៏​ទៅ​ជំរាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។ ឯ​ម៉ា‌ដេកាយ ក៏​ប្រាប់​ឲ្យ​គេ​ចូល​ទៅ​ទូល​ឆ្លើយ​នឹង​អេសធើរ​ថា កុំ​ឲ្យ​គិត​ស្មាន​ថាព្រះ‌នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្តេច ជា​ជាង​ពួក​សាសន៍​យូដា​ឯ​ទៀត​នោះ​ឡើយ ដ្បិត​បើ​ព្រះ‌នាង​នឹង​ស្ងៀម​នៅ​ក្នុង​វេលា​នេះ នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច ដល់​ពួក​យូដា​ពី​កន្លែង​ផ្សេង​ទៀត តែ​ព្រះ‌នាង នឹង​ញាតិ‌វង្ស​របស់​បិតា​នៃ​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេល​នេះ​ឯង​ទេ​ដឹង ដូច្នេះ អេសធើរ​ក៏​បង្គាប់ ឲ្យ​គេ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​ឲ្យ​ប្រជុំ​គ្នា​តម​អត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រវាង​៣​ថ្ងៃ ឯ​ខ្ញុំ នឹង​ពួក​ស្រី​បំរើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ

ចែក​រំលែក
អាន នាងអេសធើរ 4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ