នាង​អេស‌ធើរ 4:12-16

នាង​អេស‌ធើរ 4:12-16 ពគប

រួច​គេ​ក៏​ទៅ​ជំរាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។ ឯ​ម៉ា‌ដេកាយ ក៏​ប្រាប់​ឲ្យ​គេ​ចូល​ទៅ​ទូល​ឆ្លើយ​នឹង​អេសធើរ​ថា កុំ​ឲ្យ​គិត​ស្មាន​ថាព្រះ‌នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្តេច ជា​ជាង​ពួក​សាសន៍​យូដា​ឯ​ទៀត​នោះ​ឡើយ ដ្បិត​បើ​ព្រះ‌នាង​នឹង​ស្ងៀម​នៅ​ក្នុង​វេលា​នេះ នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច ដល់​ពួក​យូដា​ពី​កន្លែង​ផ្សេង​ទៀត តែ​ព្រះ‌នាង នឹង​ញាតិ‌វង្ស​របស់​បិតា​នៃ​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេល​នេះ​ឯង​ទេ​ដឹង ដូច្នេះ អេសធើរ​ក៏​បង្គាប់ ឲ្យ​គេ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​ឲ្យ​ប្រជុំ​គ្នា​តម​អត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រវាង​៣​ថ្ងៃ ឯ​ខ្ញុំ នឹង​ពួក​ស្រី​បំរើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នាង​អេស‌ធើរ 4:12-16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ