នាង​អេសធើរ 4:12-16

នាង​អេសធើរ 4:12-16 គកស១៦

គេ​ក៏​ទៅ​ជម្រាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​ព្រះ‌នាង​អេសធើរ។ ពេល​នោះ ម៉ា‌ដេកាយ​ក៏​ប្រាប់​គេ​ឲ្យ​ឆ្លើយ​តប​នឹង​ព្រះ​នាង​អេសធើរ​ថា៖ «កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​នៅ​ក្នុង​ដំណាក់​របស់​ស្ដេច នឹង​គេច​ផុត​លើស​ពី​សាសន៍​យូដា​ទាំង​អស់​នោះ​ឡើយ។ ដ្បិត​ប្រសិន​បើ​ព្រះ‌នាង​នៅ​ស្ងៀម​ក្នុង​វេលា​នេះ នោះ​នឹង​មាន​ជំនួយ និង​រំដោះ​ឲ្យ​រួច ដល់​ពួក​សាសន៍​យូដា​ពី​កន្លែង​មួយ​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​បិតា​របស់​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង​បាន​ឡើង​ក្នុង​រាជ្យ​នេះ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង?» ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ប្រាប់​គេ​ឲ្យ​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា៖ «សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នាង​អេសធើរ 4:12-16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ