ទុតិយកថា 10:17-19

ទុតិយកថា 10:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ព្រះ‌ដ៏​មាន​ចេស្តា ហើយ​គួរ​ឲ្យ​ស្ញែង‌ខ្លាច ព្រះ‌អង្គ​មិន​យោគ‌យល់​ខាង​ណា ក៏​មិន​ទទួល​សំណូក​ដែរ។ ព្រះ‌អង្គ​សម្រេច​សេចក្ដី​សុចរិតដល់កូន​កំព្រា និងស្រ្ដី​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អាហារ និង​សម្លៀក‌បំពាក់​ផង។ ដូច្នេះ ចូរ​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

ចែក​រំលែក
អាន ទុតិយកថា 10

ទុតិយកថា 10:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ព្រះអង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះអង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀក‌បំពាក់​ឲ្យ​ពួក​គេ។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

ចែក​រំលែក
អាន ទុតិយកថា 10

ទុតិយកថា 10:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​ដ៏​ធំ​ដែល​មាន​ព្រះ‌ចេស្តា ហើយ​ក៏​គួរ​ស្ញែង‌ខ្លាច ទ្រង់​មិន​ដែល​យោគ‌យល់​ខាង​អ្នក​ណា​សោះ ក៏​មិន​ទទួល​សំណូក​ផង ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ នឹង​សំលៀក‌បំពាក់​ផង ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ឯង​រាល់​គ្នា​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

ចែក​រំលែក
អាន ទុតិយកថា 10