ចោទិយ‌កថា 10:17-19

ចោទិយ‌កថា 10:17-19 គកស១៦

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ព្រះ‌ដ៏​មាន​ចេស្តា ហើយ​គួរ​ឲ្យ​ស្ញែង‌ខ្លាច ព្រះ‌អង្គ​មិន​យោគ‌យល់​ខាង​ណា ក៏​មិន​ទទួល​សំណូក​ដែរ។ ព្រះ‌អង្គ​សម្រេច​សេចក្ដី​សុចរិតដល់កូន​កំព្រា និងស្រ្ដី​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អាហារ និង​សម្លៀក‌បំពាក់​ផង។ ដូច្នេះ ចូរ​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

អាន ចោទិយ‌កថា 10