១ សាំយូអែល 1:24-28

១ សាំយូអែល 1:24-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​នាង​បាន​ផ្តាច់​ដោះ​កូន​ហើយ នាង​ក៏​យក​កូន​ឡើង​ទៅ​ជា‌មួយ ព្រម​ទាំង​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ យក​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ហើយ​កូន​នោះ​នៅ​ក្មេង​ណាស់។ គេ​បាន​សម្លាប់​គោ​ឈ្មោល​នោះ ហើយ​នាំ​កូន​ទៅ​ឲ្យ​អេលី ហើយ​នាង​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ខ្ញុំ​នេះ​ហើយ​ជា​ស្រ្តី​ដែល​បាន​ឈរ​អធិស្ឋាន​ទៅ​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក។ គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន ដូច្នេះ ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ព្រះ‌អង្គ​រហូត​អស់​មួយ​ជីវិត»។ រួច​លោក​អែល​កាណា​ក៏​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:24-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​នាង​ផ្ដាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ កុមារ​សាំយូ‌អែល​នៅ​ក្មេង​ណាស់។ គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​អេលី។ នាង​ហាណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ កាល​ពី​មុន នៅ​ទី​នេះ ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។ នាង​ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​សូម​ឲ្យ​មាន​កូន ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​នៅ​ជា​មួយ​ព្រះអង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:24-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​បាន​ផ្តាច់​ដោះ​ស្រេច​ហើយ នោះ​នាង​ក៏​នាំ​យក​កូន​ឡើង​ទៅ​ជា​មួយ ព្រម​ទាំង​គោ​ឈ្មោល​ស្ទាវ​៣ ម្សៅ​១​ថាំង ហើយ​នឹង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​១ នាំ​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ឯ​កូន​នោះ​នៅ​ក្មេង​ណាស់ រួច​គេ​សំឡាប់​គោ​ឈ្មោល ហើយ​នាំ​កូន​ទៅ​ឯ​អេលី ជំរាប​ថា ឱ​ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​នេះ​ហើយ ជា​ស្រី​ដែល​បាន​ឈរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​សំរេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន ដូច្នេះខ្ញុំ​សូម​ប្រគល់​វា​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ផង​ទ្រង់​រហូត​ដល់​អស់​ជីវិត រួច​គេ​នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

ចែក​រំលែក
អាន ១ សាំយូអែល 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ