១ សាំ‌យូ‌អែល 1:24-28

១ សាំ‌យូ‌អែល 1:24-28 គកស១៦

លុះ​នាង​បាន​ផ្តាច់​ដោះ​កូន​ហើយ នាង​ក៏​យក​កូន​ឡើង​ទៅ​ជា‌មួយ ព្រម​ទាំង​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ យក​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ហើយ​កូន​នោះ​នៅ​ក្មេង​ណាស់។ គេ​បាន​សម្លាប់​គោ​ឈ្មោល​នោះ ហើយ​នាំ​កូន​ទៅ​ឲ្យ​អេលី ហើយ​នាង​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ខ្ញុំ​នេះ​ហើយ​ជា​ស្រ្តី​ដែល​បាន​ឈរ​អធិស្ឋាន​ទៅ​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក។ គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន ដូច្នេះ ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ព្រះ‌អង្គ​រហូត​អស់​មួយ​ជីវិត»។ រួច​លោក​អែល​កាណា​ក៏​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។