លុះបានផ្តាច់ដោះស្រេចហើយ នោះនាងក៏នាំយកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលស្ទាវ៣ ម្សៅ១ថាំង ហើយនឹងថង់ស្បែកដាក់ស្រាទំពាំងបាយជូរ១ នាំទៅឯដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ឯកូននោះនៅក្មេងណាស់ រួចគេសំឡាប់គោឈ្មោល ហើយនាំកូនទៅឯអេលី ជំរាបថា ឱព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំនេះហើយ ជាស្រីដែលបានឈរអធិស្ឋានដល់ព្រះយេហូវ៉ា នៅទីនេះជិតលោក គឺខ្ញុំបានអធិស្ឋានសូមឲ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសំរេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន ដូច្នេះខ្ញុំសូមប្រគល់វាដល់ព្រះយេហូវ៉ា ទុកជារបស់ផងទ្រង់រហូតដល់អស់ជីវិត រួចគេនាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ានៅទីនោះ។
អាន ១ សាំយូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 1:24-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ