លុះនាងផ្ដាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះ កុមារសាំយូអែលនៅក្មេងណាស់។ គេសម្លាប់គោនោះ ហើយនាំកុមារទៅជួបលោកអេលី។ នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូលអង្វរព្រះអម្ចាស់ កាលពីមុន នៅទីនេះ ជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។ នាងខ្ញុំបានទូលអង្វរព្រះអម្ចាស់សូមឲ្យមានកូន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។ ឥឡូវនេះ នាងខ្ញុំសូមយកកូនមកថ្វាយព្រះអម្ចាស់ ឲ្យនៅជាមួយព្រះអង្គអស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។
អាន ១ សាំយូអែល 1
ស្ដាប់នូវ ១ សាំយូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 1:24-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ