ទំនុកតម្កើង 70
70
ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំ
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ សម្រាប់ពិធីរំឭក។
1ឱព្រះជាម្ចាស់អើយ
សូមយាងមករំដោះទូលបង្គំផង!
ព្រះអម្ចាស់អើយ
សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
2សូមឲ្យអស់អ្នកដែលប៉ុនប៉ង
ព្យាបាទជីវិតទូលបង្គំ
ត្រូវអាប់ឱន និងអាម៉ាស់មុខ!
សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំ
វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ!
3សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ
ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស!
4រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ
សូមឲ្យគេបានសប្បាយរីករាយ
រួមជាមួយព្រះអង្គ
សូមឲ្យអស់អ្នកដែលស្រឡាញ់
ការសង្គ្រោះរបស់ព្រះអង្គ
អាចថ្លែងឥតឈប់ឈរថា
«សូមលើកតម្កើងព្រះជាម្ចាស់!»
5ឱព្រះជាម្ចាស់អើយ
ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត
សូមប្រោសប្រណីដល់ទូលបង្គំផង!
ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ
ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 70: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.