ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។ ហេតុនេះហើយបានចិត្តទូលបង្គំរីករាយ វិញ្ញាណទូលបង្គំត្រេកអរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹង ទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្តោយឲ្យសព អ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ ។ ព្រះអង្គបង្ហាញទូលបង្គំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្ដាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។
អាន ទំនុកតម្កើង 16
ស្ដាប់នូវ ទំនុកតម្កើង 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 16:7-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ