ទំនុកតម្កើង 6

6
អធិស្ឋានសុំសេចក្ដីមេត្តា
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ តាម​ទំនុកភ្លេង​សេមីនីត#6:0 ទំនុកភ្លេងសេមីនីត―ន័យត្រង់គឺ “ទីប្រាំបី”។​។
1ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ
សូម​កុំ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!
2ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្សោយ​ណាស់ហើយ​!
ព្រះយេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រញាក់​!
3ឥឡូវនេះ ព្រលឹង​របស់ទូលបង្គំ​តក់ស្លុត​យ៉ាងខ្លាំង​។
ចុះ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​?
4ព្រះយេហូវ៉ា​អើយ សូម​បែរមកវិញ​!
សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ
សូម​សង្គ្រោះ​ទូលបង្គំ​ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង
5ដ្បិត​ក្នុង​មរណភាព គ្មាន​ការនឹកចាំ​អំពី​ព្រះអង្គ​ឡើយ
នៅ​ស្ថានមនុស្សស្លាប់ តើ​នរណា​នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​?
6ទូលបង្គំ​អស់កម្លាំង​ដោយ​សំឡេងថ្ងូរ​របស់ខ្លួន
រាល់​យប់​ទូលបង្គំ​ធ្វើឲ្យ​គ្រែ​របស់ទូលបង្គំ​ជន់លិច​ដោយ​ទឹកភ្នែក​របស់ខ្លួន
ហើយ​បញ្ជោក​ពូក​របស់ទូលបង្គំ​។
7ភ្នែក​របស់ទូលបង្គំ​ខ្សោយ​ដោយសារតែ​ទុក្ខព្រួយ
ហើយ​ព្រឹល​ព្រោះតែ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​។
8អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​!
ដ្បិត​ព្រះយេហូវ៉ា​បាន​សណ្ដាប់​សំឡេង​យំសោក​របស់ខ្ញុំ​ហើយ​។
9ព្រះយេហូវ៉ា​បាន​សណ្ដាប់​ពាក្យទូលអង្វរ​របស់ខ្ញុំ​ហើយ
ព្រះយេហូវ៉ា​នឹង​ទទួលយក​ពាក្យអធិស្ឋាន​របស់ខ្ញុំ​។
10សត្រូវ​ទាំងអស់​របស់ខ្ញុំ​នឹង​អាម៉ាស់មុខ ហើយ​តក់ស្លុត​យ៉ាងខ្លាំង
ពួកគេ​នឹង​ថយទៅវិញ ហើយ​អាម៉ាស់មុខ​ក្នុងមួយរំពេច​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 6: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល