ទំនុកតម្កើង 29

29
ឫទ្ធានុភាពរបស់ព្រះ
បទតម្កើង​របស់​ដាវីឌ​។
1កូន​ទាំងឡាយ​របស់​ព្រះ​អើយ ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា
ចូរ​ថ្វាយ​សិរីរុងរឿង និង​ឫទ្ធានុភាព​ដល់​ព្រះយេហូវ៉ា​!
2ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នូវ​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ
ចូរ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​ក្នុង​ភាពរុងរឿង​នៃ​ភាពវិសុទ្ធ#29:2 ចូរ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​ក្នុង​ភាព​រុងរឿង​នៃ​ភាពវិសុទ្ធ​―ឬ “ចូរ​ថ្វាយបង្គំ​ព្រះយេហូវ៉ាដ៏មាន​ភាព​រុងរឿង​នៃ​ភាពវិសុទ្ធ”។​។
3ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​នៅលើ​ទឹក
ព្រះ​នៃ​សិរីរុងរឿង​បញ្ចេញផ្គរលាន់
ព្រះយេហូវ៉ា​គង់​នៅលើ​ទឹក​ដ៏ច្រើន​។
4ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​ឫទ្ធិអំណាច
ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​អានុភាព
5ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​បំបាក់​ដើមស៊ីដា
ព្រះយេហូវ៉ា​បំបាក់​ដើមស៊ីដា​នៅ​លីបង់​។
6ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លីបង់​លោតកញ្ឆេង​ដូច​កូនគោ
ក៏​ធ្វើឲ្យ​ស៊ីរាន​លោតកញ្ឆេង​ដូច​កូន​គោព្រៃ#29:6 ព្រះអង្គ​ទ្រង់ធ្វើ​ឲ្យ​លីបង់​លោតកញ្ឆេងដូចកូន​គោ ក៏ធ្វើ​ឲ្យស៊ីរានលោតកញ្ឆេងដូច​កូន​គោព្រៃ​―ឬ “ព្រះអង្គ​ទ្រង់ធ្វើ​ឲ្យ​លីបង់ និងស៊ីរានលោតកញ្ឆេងដូចកូន​គោ ក៏ធ្វើ​ឲ្យពួកគេលោតកញ្ឆេងដូច​កូន​គោព្រៃ”។​។
7ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដាប់ឲ្យចេញ​ជា​អណ្ដាតភ្លើង
8ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ទីរហោស្ថាន​រញ្ជួយ
ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​កាដេស​រញ្ជួយ​។
9ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ក្ដាន់ញី​កើតកូន ហើយ​ធ្វើឲ្យ​ព្រៃ​អស់រលីង​។
នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ អ្វីៗ​ទាំងអស់​ស្រែកឡើងថា​៖ “សិរីរុងរឿង​!”។
10ព្រះយេហូវ៉ា​គង់​លើ​ទឹកជំនន់
ព្រះយេហូវ៉ា​គង់លើបល្ល័ង្ក​ជា​ស្ដេច ជារៀងរហូត​។
11ព្រះយេហូវ៉ា​ប្រទាន​កម្លាំង​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ
ព្រះយេហូវ៉ា​ប្រទានពរ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ជា​សេចក្ដីសុខសាន្ត​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 29: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល