ទំនុកតម្កើង 23
23
ព្រះជាអ្នកគង្វាលរបស់ខ្ញុំ
បទតម្កើងរបស់ដាវីឌ។
1ព្រះយេហូវ៉ាជាអ្នកគង្វាលរបស់ខ្ញុំ
ខ្ញុំមិនខ្វះអ្វីឡើយ។
2ព្រះអង្គទ្រង់ឲ្យខ្ញុំដេកសម្រាកនៅវាលស្មៅខៀវខ្ចី
ព្រះអង្គទ្រង់នាំខ្ញុំទៅក្បែរទឹកស្ងប់ស្ងៀម។
3ព្រះអង្គទ្រង់ធ្វើឲ្យព្រលឹងរបស់ខ្ញុំបានដូចដើមវិញ#23:3 បានដូចដើមវិញ―ឬ “ត្រឡប់មកវិញ”។
ព្រះអង្គទ្រង់នាំខ្ញុំតាមផ្លូវនៃសេចក្ដីសុចរិត ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
4ទោះបីជាទូលបង្គំដើរក្នុងជ្រលងភ្នំស្រមោលនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចមហន្តរាយឡើយ
ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ;
ដំបង និងឈើច្រត់របស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ។
5ព្រះអង្គរៀបតុអាហារនៅមុខទូលបង្គំ នៅចំពោះពួកសត្រូវរបស់ទូលបង្គំ
ព្រះអង្គលាបប្រេងលើក្បាលទូលបង្គំ;
ពែងទូលបង្គំក៏ពេញហូរហៀរ។
6ប្រាកដជាសេចក្ដីល្អ និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹងដេញតាមខ្ញុំ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ
ហើយខ្ញុំនឹងរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រហូតអស់កល្បជានិច្ច៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 23: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative