ទំនុកតម្កើង 13
13
អធិស្ឋានសុំព្រះឲ្យយកចិត្តទុកដាក់
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។
1ព្រះយេហូវ៉ាអើយ តើដល់ពេលណា?
ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ?
តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា?
2តើទូលបង្គំត្រូវពិគ្រោះក្នុងព្រលឹងរបស់ខ្លួន ទាំងមានទុក្ខព្រួយក្នុងចិត្តវាល់ព្រឹកវាល់ល្ងាចដល់ពេលណា?
តើសត្រូវរបស់ទូលបង្គំលើកខ្លួនលើទូលបង្គំដល់ពេលណា?
3ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ
សូមយកចិត្តទុកដាក់នឹងទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង!
សូមបំភ្លឺភ្នែករបស់ទូលបង្គំផង
ក្រែងលោទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់
4ក្រែងលោសត្រូវរបស់ទូលបង្គំនិយាយថា៖ “យើងឈ្នះវាហើយ”
ក្រែងលោបច្ចាមិត្តរបស់ទូលបង្គំត្រេកអរ នៅពេលទូលបង្គំរង្គើ។
5រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
6ទូលបង្គំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គបានប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 13: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative