ទំនុកតម្កើង 14
14
សេចក្ដីអាក្រក់របស់មនុស្សឆោតល្ងង់
បទតម្កើង#14:0 បទតម្កើង―ជាពាក្យជំនួយ។របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។
1មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។
ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម;
គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
2ព្រះយេហូវ៉ាទ្រង់អើតមើលពីស្ថានសួគ៌ទៅលើមនុស្សលោក
ដើម្បីឲ្យឃើញថាតើមានអ្នកដែលមានប្រាជ្ញា ដែលស្វែងរកព្រះឬយ៉ាងណា។
3មនុស្សគ្រប់គ្នាបានបែរចេញ
ហើយត្រឡប់ជាស្មោកគ្រោកដូចៗគ្នា;
គ្មានអ្នកណាប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង!
4អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
ដែលត្របាក់ស៊ីប្រជារាស្ត្ររបស់យើងដូចត្របាក់ស៊ីអាហារ
ក៏មិនហៅរកព្រះយេហូវ៉ា
តើខ្លួនពួកគេមិនដឹងទេឬ?
5នៅទីនោះ ពួកគេតក់ស្លុតយ៉ាងខ្លាំង
ដ្បិតព្រះគង់នៅជាមួយជំនាន់នៃមនុស្សសុចរិត។
6អ្នករាល់គ្នាបង្អាប់ដំបូន្មានរបស់មនុស្សទ័លក្រ
ដោយព្រោះព្រះយេហូវ៉ាជាជម្រករបស់ពួកគេ។
7ឱបើសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែលចេញមកពីស៊ីយ៉ូនទៅអេះ!
នៅពេលព្រះយេហូវ៉ាធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយសឹកត្រឡប់មកវិញ#14:7 នៅពេលព្រះយេហូវ៉ាធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយសឹកត្រឡប់មកវិញ―ឬ “នៅពេលព្រះយេហូវ៉ាស្ដារសុភមង្គលរបស់ប្រជារាស្ត្រព្រះអង្គឡើងវិញ”។
នោះសូមឲ្យយ៉ាកុបបានត្រេកអរ សូមឲ្យអ៊ីស្រាអែលបានអរសប្បាយ!៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 14: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative