ទំនុកតម្កើង 15

15
អ្នកដែលរស់នៅលើភ្នំរបស់ព្រះ
បទតម្កើង​របស់​ដាវីឌ​។
1ព្រះយេហូវ៉ា​អើយ តើ​នរណា​នឹង​ស្នាក់នៅ​ក្នុង​ព្រះពន្លា​របស់ព្រះអង្គ​?
តើ​នរណា​នឹង​រស់នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​?
2គឺ​អ្នកដែល​ដើរ​ដោយ​ទៀងត្រង់
ប្រព្រឹត្ត​សេចក្ដីសុចរិត
ហើយ​និយាយ​សេចក្ដីពិត​ក្នុងចិត្ត​របស់ខ្លួន
3មិន​មួលបង្កាច់​ដោយ​អណ្ដាត
មិន​ប្រព្រឹត្ត​ការអាក្រក់​ដល់​អ្នកជិតខាង
ហើយក៏​មិន​លើកយក​ការត្មះតិះដៀល​ទាស់នឹង​មិត្តភក្ដិ​របស់ខ្លួន​ដែរ​។
4ក្នុង​ភ្នែក​របស់អ្នកនោះ គាត់​មើលងាយ​មនុស្សដែល​ត្រូវ​ព្រះ#15:4 ព្រះ―ជាពាក្យជំនួយ។​បោះបង់ចោល
ប៉ុន្តែ​ឲ្យតម្លៃ​មនុស្សដែល​កោតខ្លាច​ព្រះយេហូវ៉ា​វិញ​;
បើ​បាន​ស្បថ​អ្វីមួយ ក៏​គាត់​មិន​ប្រែប្រួល​ដែរ ទោះបីជា​ត្រូវ​រងទុក្ខ​ក៏ដោយ​។
5គាត់​មិន​ឲ្យ​គេ​ខ្ចី​លុយ​ដើម្បី​យក​ការប្រាក់​ឡើយ
ក៏​មិន​យក​សំណូក​ទាស់នឹង​មនុស្ស​ឥតទោស​ដែរ​។
អ្នកដែល​ប្រព្រឹត្ត​សេចក្ដីទាំងនេះ​ហើយ ដែល​មិន​រង្គើ​ជារៀងរហូត​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 15: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល