ភីលីព 1:9-17

ភីលីព 1:9-17 គកស១៦

ខ្ញុំ​ក៏​អធិស្ឋាន​សូម​ការ​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​ចំណេះ​ដឹង និង​យល់​គ្រប់​សព្វ​ទាំង​អស់ ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ ក៏​មាន​ពេញ​ដោយ​ផល​នៃ​សេចក្តី​សុចរិត មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ និង​ជា​ការ​សរសើរ​ដល់​ព្រះ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពិត​ជា​បាន​ជួយ​ឲ្យ​ដំណឹង​ល្អ​ចម្រើន​ឡើង​ទៅ​វិញ​ទេ ដើម្បី​ឲ្យ​កង​រក្សា​សន្តិសុខ​ពេញ​ផ្ទៃ​វាំង​ទាំង​មូល និង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ដឹង​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​បង‌ប្អូន​ភាគ​ច្រើន ដែល​មាន​ការ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់​ដោយ‌សារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ឥត​ភ័យ​ខ្លាច។ មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រ‌កែក តែ​អ្នក​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​បំណង​ល្អ។ អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។

អាន ភីលីព 1

Verse Image for ភីលីព 1:9-17

ភីលីព 1:9-17 - ខ្ញុំ​ក៏​អធិស្ឋាន​សូម​ការ​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​ចំណេះ​ដឹង និង​យល់​គ្រប់​សព្វ​ទាំង​អស់ ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ ក៏​មាន​ពេញ​ដោយ​ផល​នៃ​សេចក្តី​សុចរិត មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ និង​ជា​ការ​សរសើរ​ដល់​ព្រះ។

បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពិត​ជា​បាន​ជួយ​ឲ្យ​ដំណឹង​ល្អ​ចម្រើន​ឡើង​ទៅ​វិញ​ទេ ដើម្បី​ឲ្យ​កង​រក្សា​សន្តិសុខ​ពេញ​ផ្ទៃ​វាំង​ទាំង​មូល និង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ដឹង​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​បង‌ប្អូន​ភាគ​ច្រើន ដែល​មាន​ការ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់​ដោយ‌សារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ឥត​ភ័យ​ខ្លាច។
មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រ‌កែក តែ​អ្នក​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​បំណង​ល្អ។ អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 1:9-17