អេសាយ 12
12
ការអរព្រះគុណ និងការសរសើរតម្កើង
1នៅគ្រានោះ អ្នកនឹងពោលថា៖
ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ
ដ្បិតទោះបើព្រះអង្គបានខ្ញាល់នឹងទូលបង្គំក៏ដោយ
តែឥឡូវនេះ សេចក្ដីក្រោធនោះបានបែរចេញទៅហើយ
ព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។
2មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ
ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ
ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង
ហើយជាបទចម្រៀងរបស់ខ្ញុំ
គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
3ដោយហេតុនោះ អ្នករាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្ដីសង្គ្រោះដោយអំណរ 4ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ
ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ
នៅកណ្ដាលប្រជាជនទាំងឡាយ
ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។
5ចូរច្រៀងថ្វាយព្រះយេហូវ៉ា
ពីព្រោះព្រះអង្គបានធ្វើការដ៏ប្រសើរ
ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង។
6ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង
ហើយស្រែកហ៊ោដោយអំណរចុះ
ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
ទើបបានជ្រើសរើសហើយ៖
អេសាយ 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies