អែសរ៉ា 2

2
បញ្ជី​ពួក​និរទេស​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ
1នេះ​ជា​ចំនួន​ប្រជា‌ជន​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ពួក​គេ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ មក​កាន់​ទីក្រុង​របស់​គេ​រៀង​ៗ​ខ្លួន។ 2អ្នក​ទាំង​នោះបាន​វិល​ត្រឡប់​មក​វិញ ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេ‌រ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីក‌វ៉ាយ រេហ៊ូម និង​ប្អាណា។ ចំនួនប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​តទៅៈ 3កូន​ចៅ​ប៉ារ៉ូស​មាន ២ ១៧២ នាក់ 4កូន​ចៅ​សេ‌ផាធា​មាន ៣៧២ នាក់ 5កូន​ចៅ​អើរ៉ាស​មាន ៧៧៥ នាក់ 6កូន​ចៅ​ផាហាត-ម៉ូអាប់ ពោល​គឺ កូន​ចៅ​យេសួរ និង​យ៉ូអាប់​មាន ២ ៨១២ នាក់ 7កូន​ចៅ​អេឡាំ​មាន ១ ២៥៤ នាក់ 8កូន​ចៅ​សាធូរ​មាន ៩៤៥ នាក់ 9កូន​ចៅ​សាកាយ​មាន ៧៦០ នាក់ 10កូន​ចៅ​បានី​មាន ៦៤២ នាក់ 11កូន​ចៅ​បេបាយ​មាន ៦២៣ នាក់ 12កូន​ចៅ​អាសកាឌ​មាន ១ ២២២ នាក់ 13កូន​ចៅ​អ័ដូ‌នីកាម​មាន ៦៦៦ នាក់ 14កូន​ចៅ​ប៊ីកវ៉ាយ​មាន ២ ០៥៦ នាក់ 15កូន​ចៅ​អេឌីន​មាន ៤៥៤ នាក់ 16កូន​ចៅ​អេធើ ខាង​ហេ‌សេ‌គា​មាន ៩៨ នាក់ 17កូន​ចៅ​បេសាយ​មាន ៣២៣ នាក់ 18កូន​ចៅ​យ៉ូរ៉ា​មាន ១១២ នាក់ 19កូន​ចៅ​ហាស៊ូម​មាន ២២៣ នាក់ 20កូន​ចៅ​គីបារ​មាន ៩៥ នាក់ 21កូន​ចៅ​អ្នក​ក្រុង​បេ‌ថ្លេ‌ហិម​មាន ១២៣ នាក់ 22កូន​ចៅ​អ្នក​ក្រុង​នថូផា​មាន ៥៦ នាក់ 23កូនចៅអ្នកក្រុង​អាណា‌ថោត​មាន ១២៨ នាក់ 24កូន​ចៅ​អាស‌ម៉ាវែត​មាន ៤២ នាក់ 25កូន​ចៅ​គារ‌យ៉ាត់-អើរីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់ 26កូន​ចៅ​រ៉ាម៉ា និង​កេបា មាន ៦២១ នាក់ 27អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២ នាក់ 28អ្នក​ក្រុង​បេត-អែល និង​អៃយ មាន ២២៣ នាក់ 29កូន​ចៅ​នេបូរ​មាន ៥២ នាក់ 30កូន​ចៅ​ម៉ាក‌ប៊ីស​មាន ១៥៦ នាក់ 31កូន​ចៅ​អ្នក​ក្រុង​អេឡាំ​ម្នាក់​ទៀត​មាន ១ ២៥៤ នាក់ 32កូន​ចៅ​ហារីម​មាន ៣២០ នាក់ 33កូន​ចៅ​ឡូឌ ហាឌីឌ និង​អូណូរ មាន ៧២៥ នាក់ 34កូន​ចៅ​អ្នក​ក្រុង​យេរីខូរ​មាន ៣៤៥ នាក់ 35កូន​ចៅ​សេ‌ណាអា​មាន ៣ ៦៣០ នាក់។
36ឯ​ពួក​សង្ឃ គឺ​កូន​ចៅ​យេ‌ដាយ៉ា ពូជ​ពង្ស​របស់​យេសួរ​មាន ៩៧៣ នាក់។ 37កូន​ចៅ​អ៊ីមមើរ​មាន ១ ០៥២ នាក់ 38កូន​ចៅ​ផាស‌ហ៊ើរ​មាន ១ ២៤៧ នាក់ 39កូន​ចៅ​ហារីម​មាន ១ ០១៧ នាក់។
40ចំណែក​ឯ​ពួក​លេវី ជា​កូន​ចៅ​យេសួរ និង​កាឌ‌មាល កូន​ចៅ​ហូ‌ដាវា មាន ៧៤ នាក់ 41ពួក​ចម្រៀង ជា​កូន​ចៅ​អេសាភ មាន ១២៨ នាក់ 42កូន​ចៅ​របស់​ពួក​អ្នក​ឆ្មាំ​ទ្វារ​មាន កូន​ចៅ​សាលូម កូន​ចៅ​អេធើ កូន​ចៅ​ថាលម៉ូន កូន​ចៅ​អ័កគូប កូន​ចៅ​ហាធីថា និង​កូន​ចៅ​សូបាយ រួម​ទាំង​អស់​មាន ១៣៩ នាក់។
43ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហា‌ស៊ូផា កូន​ចៅ​ថា‌បាអូត 44កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន 45កូន​ចៅ​លេ‌បាណា កូន​ចៅ​ហាកាបា កូន​ចៅ​អ័កគូប 46កូន​ចៅ​ហាកាប កូន​ចៅ​សាល‌ម៉ាយ កូន​ចៅ​ហាណាន 47កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រីអា‌យ៉ា 48កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម 49កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា កូន​ចៅ​បេសាយ 50កូន​ចៅ​អាសណា កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម 51កូន​ចៅ​បាកប៊ូក កូន​ចៅ​ហា‌គូផា កូន​ចៅ​ហាហ៊ើរ 52កូន​ចៅ​បាសលូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា 53កូន​ចៅ​បាកូស កូន​ចៅ​ស៊ី‌សេរ៉ា កូន​ចៅ​ថាម៉ា 54កូន​ចៅ​នេ‌ស៊ីយ៉ា និង​កូន​ចៅ​ហា‌ធីផា។
55រី​ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន​មានៈ កូន​ចៅ​សូថាយ កូន​ចៅ​សូ‌ផេរេត កូន​ចៅ​ពេរូដា 56កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល 57កូន​ចៅ​សេ‌ផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូ‌កេរេត ពី‌សេបែម និង​កូន​ចៅ​អាំម៉ូន។
58សរុប​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន ទាំង​អស់​មាន ៣៩២ នាក់។
59ឯ​អស់​អ្នក​ដែល​មក​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ គេ​ពុំ​អាច​ប្រាប់​ពី​វង្សា‌នុវង្ស​របស់​ឪពុក ឬ​ពី​ដូន​តា​របស់​ខ្លួន ឲ្យ​ដឹង​ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន​បាន​ទេ អ្នក​ទាំង​នោះ​មានៈ 60កូន​ចៅ​ដេ‌ឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេ‌កូដា រួម​ទាំង​អស់​មាន ៦៥២ នាក់។ 61ចំណែក​កូន​ចៅ​ពួក​សង្ឃ​មាន កូន​ចៅ​ហា‌បាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ (ដែល​យក​កូន​ស្រី​របស់​បារ‌ស៊ីឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ)។ 62អ្នក​ទាំង​នេះ​បាន​ស្វែង​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សា‌វតារ តែ​រក​ពុំ​ឃើញ ដូច្នេះ គេចាត់​ទុក​អ្នក​ទាំង​នោះ​ថា​មាន​សៅ‌ហ្មង ហើយ​ត្រូវ​ដក​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ។ 63លោក​ទេសាភិបាល​ហាម​ពួក​គេ​ថា មិន​ត្រូវ​បរិ‌ភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ រហូត​ទាល់​តែ​មាន​សង្ឃ​ម្នាក់​សុំ​ការ​បង្ហាញ​ពី​យូរីម និង​ធូមីម។
64ក្រុម​ជំនុំ​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០ នាក់ 65មិន​រាប់​អ្នក​បម្រើ​ប្រុស​ស្រី​របស់​គេ​ដែល​មាន ៧ ៣៣៧ នាក់​ទៀត​ទេ ហើយ​ក្នុង​ចំណោម​គេ​មាន​ពួកអ្នក​ចម្រៀង​ប្រុស​ស្រី ២០០ នាក់។ 66សេះ​របស់​គេ​មាន ៧៣៦ ក្បាល លា​កាត់​មាន ២៤៥ ក្បាល 67សត្វ​អូដ្ឋមាន ៤៣៥ ក្បាល និង​លា​មាន ៦ ៧២០ ក្បាល។
68ពេល​គេ​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​មេដឹក​នាំ​ក្រុម​គ្រួសារ បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ។ 69គេ​ថ្វាយ​ជាមាស​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​ដារីក ប្រាក់​ប្រាំ​ពាន់​ម៉ានេ និង​សម្លៀក‌បំពាក់​ពួក​សង្ឃ​មួយ​រយ​សម្រាប់ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​ងារ​នោះ តាម​សមត្ថ‌ភាព​របស់​ខ្លួន។
70ពួក​សង្ឃ ពួក​លេវី ប្រជា‌ជន​មួយ​ចំនួន ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ‌វិហារ បានរស់​នៅ​តាម​ទី​ក្រុង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល