ពេលគេមកដល់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម មានពួកមេដឹកនាំក្រុមគ្រួសារ បានថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់សាងសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ។ គេថ្វាយជាមាសប្រាំមួយម៉ឺនមួយពាន់ដារីក ប្រាក់ប្រាំពាន់ម៉ានេ និងសម្លៀកបំពាក់ពួកសង្ឃមួយរយសម្រាប់ ដាក់ក្នុងឃ្លាំងសម្រាប់ការងារនោះ តាមសមត្ថភាពរបស់ខ្លួន។