ស្តេចនោះនឹងមានអំណាចកាន់តែខ្លាំង
តែមិនមែនដោយអំណាចរបស់ខ្លួនទេ
ស្ដេចនោះនឹងបំផ្លាញអ្វីៗគួរឲ្យខ្លាច
ហើយអ្វីដែលស្ដេចនោះធ្វើសុទ្ធតែមានជោគជ័យ
ស្ដេចនោះបំផ្លាញមនុស្សខ្លាំងពូកែ
និងប្រជាជនដែលជាពួកបរិសុទ្ធ។
ដោយសារភាពប៉ិនប្រសប់របស់ខ្លួន
ស្ដេចនឹងចម្រើនឡើងតាមរបៀបបោកបញ្ឆោត
ស្ដេចនឹងមានចិត្តលើកតម្កើងខ្លួន
ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន
ដែលនៅដោយសុខស្រួល
សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ក៏ស្ដេចនោះហ៊ានងើបប្រឆាំងដែរ
តែស្ដេចនឹងត្រូវបែកបាក់
មិនមែនដោយសារដៃមនុស្សឡើយ។