ខគម្ពីរពេញនិយមពី ដានី‌យ៉ែល 9

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​យើង​ខ្ញុំ​ទេ គឺ​ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ​វិញ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ហើយ​ប្រោស​មេត្តា​ផង! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​ព្រះ​អង្គ ដ្បិត​ទី​ក្រុង​របស់​ព្រះ‌អង្គ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ឈ្មោះ​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ»។