ដានីយ៉ែល 8:19-21
ដានីយ៉ែល 8:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកពោលថា៖ «ខ្ញុំនឹងជម្រាបឲ្យលោកជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាដែលព្រះជាម្ចាស់វិនិច្ឆ័យទោស ដ្បិតព្រះអង្គបានកំណត់ថ្ងៃចុងក្រោយទុកជាស្រេចហើយ។ ចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញនោះ គឺស្ដេចរបស់ជនជាតិមេឌី និងជនជាតិពែរ្ស។ រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។
ដានីយ៉ែល 8:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកពោលថា៖ «មើល៍ ខ្ញុំនឹងឲ្យលោកដឹងពីហេតុការណ៍ដែលត្រូវកើតមានក្នុងគ្រានៃសេចក្ដីក្រោធ ដ្បិតនិមិត្តនេះសំដៅទៅគ្រាចុងក្រោយ។ ឯចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញ គឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី។ ពពែឈ្មោលដែលមានរោមស្រមូវ គឺស្តេចសាសន៍ក្រិក ហើយស្នែងមួយធំនៅចន្លោះភ្នែកទាំងពីរ គឺស្តេចទីមួយ។
ដានីយ៉ែល 8:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏ប្រាប់ខ្ញុំថា នែ អញនឹងឲ្យឯងដឹង ពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្ដីគ្នាន់ក្នាញ់ ដ្បិតការជាក់ស្តែងនេះសំដៅទៅគ្រាចុងបំផុត ឯចៀមឈ្មោលមានស្នែង២ ដែលឯងបានឃើញ នោះគឺជាស្តេចសាសន៍មេឌី នឹងស្តេចសាសន៍ពើស៊ី ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្តាលភ្នែកទាំង២នោះ គឺជាស្តេចដើមដំបូង