ដានីយ៉ែល 8:24-25
ដានីយ៉ែល 8:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចនោះនឹងមានអំណាចកាន់តែខ្លាំង តែមិនមែនដោយអំណាចរបស់ខ្លួនទេ ស្ដេចនោះនឹងបំផ្លាញអ្វីៗគួរឲ្យខ្លាច ហើយអ្វីដែលស្ដេចនោះធ្វើសុទ្ធតែមានជោគជ័យ ស្ដេចនោះបំផ្លាញមនុស្សខ្លាំងពូកែ និងប្រជាជនដែលជាពួកបរិសុទ្ធ។ ដោយសារភាពប៉ិនប្រសប់របស់ខ្លួន ស្ដេចនឹងចម្រើនឡើងតាមរបៀបបោកបញ្ឆោត ស្ដេចនឹងមានចិត្តលើកតម្កើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ក៏ស្ដេចនោះហ៊ានងើបប្រឆាំងដែរ តែស្ដេចនឹងត្រូវបែកបាក់ មិនមែនដោយសារដៃមនុស្សឡើយ។
ដានីយ៉ែល 8:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អំណាចរបស់ស្ដេចនេះនឹងរឹងប៉ឹងកាន់តែខ្លាំងឡើងៗ តែមិនមែនដោយសារកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ស្ដេចនេះនឹងបំផ្លាញអ្វីៗទាំងអស់គួរឲ្យព្រឺខ្លាច ការអ្វីដែលស្ដេចធ្វើសុទ្ធតែបានសម្រេច ស្ដេចនឹងកម្ទេចពួកមានអំណាចខ្លាំងពូកែ ហើយកម្ទេចប្រជាជនដ៏វិសុទ្ធទៀតផង។ ពេលបានចម្រុងចម្រើន ព្រោះតែកលល្បិចដ៏ប៉ិនប្រសប់ ស្ដេចក៏មានចិត្តព្រហើន គឺសម្លាប់រង្គាលមនុស្សជាច្រើនដែលកំពុងរស់នៅដោយសុខសាន្ត។ សូម្បីតែព្រះមហាក្សត្រលើក្សត្រទាំងអស់ ក៏ស្ដេចហ៊ានប្រឆាំងដែរ តែស្ដេចនោះនឹងត្រូវរលំ ដោយគ្មាននរណាផ្ដួលឡើយ។
ដានីយ៉ែល 8:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្តេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង តែមិនមែនដោយអំណាចរបស់ខ្លួនទេ វានឹងបំផ្លាញយ៉ាងអស្ចារ្យ ក៏នឹងធ្វើកើតការទាំងអស់ដែលគិតធ្វើ វានឹងបំផ្លាញទាំងពួកខ្លាំងពូកែ នឹងពួកបរិសុទ្ធបង់ ហើយដោយគំនិតវាងវៃរបស់វា នោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួន រួចនឹងមានចិត្តលើកដំកើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គង់តែវានឹងហ៊ានឈរទទឹងទាស់ដែរ តែវានឹងត្រូវបាក់បែកទៅ ឥតមានដៃអ្នកណាធ្វើឡើយ