អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖
“សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ
ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ
ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់
ប្រទានពរក្មេងប្រុសទាំងនេះ។
សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក;
សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។