យ៉ាងណាមិញ ធ្នូរបស់វានៅតែមាំមួន ហើយដើមដៃវារហ័សរហួន
គឺមកពីព្រះហស្តនៃព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប
គឺមកពីអ្នកគង្វាលជាថ្មដានៃអ៊ីស្រាអែល
ក៏មកពីព្រះរបស់ឪពុកឯង ដ្បិតព្រះអង្គបានជួយឯង។
ព្រះដ៏មានព្រះចេស្ដានឹងប្រទានពរឯង
ជាព្រះពរនៃស្ថានសួគ៌នៅខាងលើ
ជាព្រះពរនៃទីជម្រៅនៅខាងក្រោម
ជាព្រះពរនៃដោះ និងផ្ទៃ។