លោកុប្បត្តិ 48:15-16
លោកុប្បត្តិ 48:15-16 GKHB
អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖ “សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់ ប្រទានពរក្មេងប្រុសទាំងនេះ។ សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក; សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។