ទំនុកតម្កើង 150
150
ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គធំអស្ចារ្យក្រៃលែង
1ចូរសរសើរតម្កើងព្រះយេហូវ៉ា !
ចូរសរសើរតម្កើងព្រះ
នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ
ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស
ជាទីសម្ដែងព្រះចេស្តារបស់ព្រះអង្គ!
2ចូរសរសើរតម្កើងព្រះអង្គ
ដោយព្រោះស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
ចូរសរសើរតម្កើងព្រះអង្គ
ឲ្យសមនឹងភាពអស្ចារ្យក្រៃលែងរបស់ព្រះអង្គ!
3៙ ចូរសរសើរតម្កើងព្រះអង្គដោយសូរត្រែ
ចូរសរសើរតម្កើងព្រះអង្គដោយដេញពិណ
និងចាប់ស៊ុង!
4ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់
ហើយលោតកញ្ឆេង
ចូរសរសើរតម្កើងព្រះអង្គ
ដោយប្រដាប់មានខ្សែ និងខ្លុយ!
5ចូរសរសើរតម្កើងព្រះអង្គដោយវាយឈិងឲ្យឮរងំ
ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយឈឹងឮសូររំពង!
6គួរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើម
បានសរសើរតម្កើងព្រះយេហូវ៉ា
ហាលេលូយ៉ា !៚
Currently Selected:
ទំនុកតម្កើង 150: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies