YouVersion Logo
Search Icon

ទំនុកតម្កើង 149

149
ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​សាសន៍​អ៊ីស្រា‌អែល
1ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា !
ចូរ​ច្រៀង​បទ​មួយ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួកអ្នក​បរិសុទ្ធ!
2ចូរ​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន
ចូរ​ឲ្យ​ពួក​កូន​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ
នឹង​ព្រះ​មហា‌ក្សត្រ​របស់​ខ្លួន!
3គួរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
ដោយ​លោត​កញ្ឆេង
គួរ​ឲ្យ​គេ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ចាប់​ស៊ុង!
4ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ
នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ព្រះ‌អង្គ​តាក់‌តែង​មនុស្ស​រាប‌សា
ដោយ​ការ​សង្គ្រោះ។
5ចូរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​នឹង​សិរី‌ល្អ
ចូរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ
ក្នុង​ដំណេក​របស់​ខ្លួន។
6សូម​ឲ្យ​មានការ​សរសើរ​តម្កើង​យ៉ាង​ខ្ពស់
ពី​ព្រះនៅ​ក្នុង​មាត់​របស់​គេ
ហើយឲ្យ​មាន​ដាវ​មុខ​ពីរ
នៅ​ជាប់​នឹង​ដៃ​របស់​គេ​ដែរ
7ដើម្បី​សម្រេច​ការ​សង‌សឹក
ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន
និង​ដាក់​ទោស​ដល់​ប្រជាជន​ទាំង‌ឡាយ
8ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​របស់​គេ
ហើយ​ដាក់​ខ្នោះ​ដែក
ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ
9ដើម្បី​សម្រេច​ការ​វិនិច្ឆ័យ​ដល់សាសន៍​ទាំង​នោះ
ដូច​ជា​បាន​ចែង​ទុក​មក​ហើយ!
ការ​នេះ​ជា​កិត្តិយស
ដល់​អស់​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ហាលេលូយ៉ា !

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in