យ៉ូប 13
13
1មើល៍! ភ្នែកខ្ញុំបានឃើញហេតុការណ៍
ទាំងអស់នេះហើយ
ត្រចៀកខ្ញុំក៏បានឮ ហើយយល់ដែរ។
2អ្វីៗដែលអ្នករាល់គ្នាដឹង ខ្ញុំក៏ដឹងដែរ
ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។
3ប៉ុន្តែ ខ្ញុំចង់ទូលដល់ព្រះ
ដ៏មានគ្រប់ព្រះចេស្តា វិញ
ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
4ឯអ្នករាល់គ្នាសុទ្ធតែជាអ្នក
បង្កើតសេចក្ដីកំភូតទទេ
អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់។
5ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ
នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
6ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ
ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វរ
របស់បបូរមាត់ខ្ញុំសិន។
7តើអ្នករាល់គ្នានឹងនិយាយសេចក្ដីទុច្ចរិត
ដោយយល់ដល់ព្រះ
ព្រមទាំងសេចក្ដីកំភូតផងឬ?
8តើចង់យោគយល់ខាងព្រះ
ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសព្រះអង្គឬ?
9អ្នករាល់គ្នាសុខចិត្តឲ្យព្រះអង្គ
ស្ទង់ចិត្តរបស់អ្នកឬទេ?
ឬអ្នករាល់គ្នាគិតបញ្ឆោតព្រះអង្គ
ដូចជាបញ្ឆោតមនុស្សដែរ?
10បើអ្នករាល់គ្នាលម្អៀង
ទៅខាងណាដោយសម្ងាត់
នោះប្រាកដជាព្រះអង្គនឹងបន្ទោស
ដល់អ្នករាល់គ្នាហើយ។
11តើតេជានុភាពរបស់ព្រះអង្គ
មិននាំអ្នករាល់គ្នាឲ្យកោតខ្លាច
ហើយសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ
មិនគ្របលើអ្នករាល់គ្នាទេឬ?
12សេចក្ដីដែលអ្នករាល់គ្នាពោលអាង
នោះសុទ្ធតែជាផេះទាំងអស់
សេចក្ដីដោះសារបស់អ្នករាល់គ្នា
សុទ្ធតែជាភក់ទទេ។
13សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ
ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា
រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ។
14ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ
ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅក្នុងដៃ។
15ទោះបើព្រះអង្គសម្លាប់ខ្ញុំក៏ដោយ
គង់តែខ្ញុំនឹងទុកចិត្តដល់ព្រះអង្គដែរ
ប៉ុន្តែ ខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិត
នៃផ្លូវខ្ញុំនៅចំពោះព្រះអង្គ។
16ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ
គឺថាមនុស្សទមិឡល្មើសនឹងចូលទៅ
នៅចំពោះព្រះអង្គមិនបាន។
17ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ
ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំ
បានចូលក្នុងត្រចៀកអ្នករាល់គ្នាផង។
18មើល៍ ឥឡូវនេះ
ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់
ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត។
19តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ?
បើមាន នោះខ្ញុំនឹងនៅស្ងៀម
ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
លោកយ៉ូបអធិស្ឋានពីការខូចចិត្ត
20ឱសូមព្រះអង្គប្រោសសេចក្ដីតែពីរមុខនេះ
ដល់ទូលបង្គំចុះ
នោះទូលបង្គំនឹងមិនលាក់ខ្លួន
ពីព្រះភក្ត្រព្រះអង្គឡើយ
21គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ
ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ
មកបំភ័យទូលបង្គំទៀត។
22នោះសូមព្រះអង្គហៅទូលបង្គំចុះ
ទូលបង្គំនឹងឆ្លើយតប
ឬសូមឲ្យទូលបង្គំទូលដល់ព្រះអង្គ
ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយមកវិញ។
23តើអំពើទុច្ចរិត និងអំពើបាប
របស់ទូលបង្គំមានប៉ុន្មាន?
សូមព្រះអង្គសម្ដែងឲ្យទូលបង្គំ
បានស្គាល់អស់ទាំងអំពើរំលង
និងអំពើបាបរបស់ទូលបង្គំផង។
24ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ
ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ?
25ហេតុអ្វីព្រះអង្គវាយស្លឹកឈើដែលត្រូវខ្យល់ផាត់
ហើយដេញតាមចំបើងក្រៀម?
26ដ្បិតព្រះអង្គបានកត់ទុកអស់ទាំង
សេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ
ហើយឲ្យទូលបង្គំទទួលទោស
នៃបាបដែលបានប្រព្រឹត្តកាលពីក្មេង។
27ព្រះអង្គដាក់ជើងទូលបង្គំជាប់នៅខ្នោះ
ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ
ហើយព្រះអង្គគូសព្រំដែន
មិនឲ្យដានជើងទូលបង្គំរំលងឡើយ។
28ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស
ហើយដូចជាអាវ ដែលកន្លាត
បានកាត់អស់ហើយផង។
Currently Selected:
យ៉ូប 13: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies