លូកា 19
19
ព្រះយេស៊ូវ និងសាខេ
1នៅពេលព្រះយេស៊ូវយាងចូលទៅយេរីខូរ ហើយយាងកាត់ទីក្រុង 2មើល៍! មានបុរសម្នាក់ឈ្មោះសាខេ ជាមេអ្នកទារពន្ធ ហើយជាអ្នកមាន។ 3គាត់ព្យាយាមរកមើលថាព្រះយេស៊ូវជាអ្នកណា ប៉ុន្តែដោយសារតែហ្វូងមនុស្ស គាត់មើលមិនឃើញសោះ ពីព្រោះគាត់មានកម្ពស់ទាប។ 4ដូច្នេះ គាត់ក៏រត់ទៅខាងមុខ ហើយឡើងដើមឧទុម្ពរ ដើម្បីឲ្យបានឃើញព្រះអង្គ ពីព្រោះព្រះអង្គរៀបនឹងយាងកាត់ទីនោះ។ 5នៅពេលយាងមកដល់កន្លែងនោះ ព្រះយេស៊ូវក៏ងើយមើល#19:5 ឯកសារបុរាណខ្លះបន្ថែម “ទតឃើញគាត់”។ ហើយមានបន្ទូលនឹងគាត់ថា៖“សាខេអើយ ចូរប្រញាប់ចុះមក! ព្រោះថាថ្ងៃនេះ ខ្ញុំត្រូវតែស្នាក់នៅផ្ទះរបស់អ្នក”។
6សាខេក៏ប្រញាប់ចុះមក ហើយទទួលព្រះយេស៊ូវដោយអរសប្បាយ។ 7នៅពេលឃើញដូច្នេះ មនុស្សទាំងអស់ក៏រអ៊ូរទាំថា៖ “លោកចូលទៅស្នាក់នៅជាមួយមនុស្សបាប”។
8រីឯសាខេក៏ឈរ ទូលព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនឹងឲ្យពាក់កណ្ដាលនៃធនធានរបស់ទូលបង្គំដល់អ្នកក្រ ហើយបើសិនទូលបង្គំចេះតែចោទយកអ្វីពីអ្នកណា ទូលបង្គំនឹងសងមួយជាបួនវិញ”។
9ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតគាត់ក៏ជាកូនចៅរបស់អ័ប្រាហាំដែរ។ 10ជាការពិត កូនមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះអ្នកដែលវង្វេង”។
ពាក្យឧបមាអំពីប្រាក់ដប់មីណា
11ខណៈដែលគេកំពុងតែស្ដាប់សេចក្ដីទាំងនេះ ព្រះយេស៊ូវមានបន្ទូលបន្ថែមជាពាក្យឧបមាមួយទៀត ពីព្រោះព្រះអង្គយាងជិតដល់យេរូសាឡិមហើយ ហើយគេកំពុងគិតថាអាណាចក្ររបស់ព្រះរៀបនឹងលេចមកភ្លាមៗ។
12ដូច្នេះ ព្រះអង្គមានបន្ទូលថា៖“មានបុរសត្រកូលខ្ពស់ម្នាក់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលអំណាចគ្រងរាជ្យ#19:12 អំណាចគ្រងរាជ្យ―ន័យត្រង់គឺ “អាណាចក្រ”។សម្រាប់ខ្លួនឯង រួចត្រឡប់មកវិញ។ 13លោកក៏ហៅបាវបម្រើដប់នាក់របស់ខ្លួនមក ហើយប្រគល់ដប់មីណា#19:13 មីណា―1មីណា=ថ្លៃឈ្នួល100ថ្ងៃ; តាមពិត មីណាជាខ្នាតទម្ងន់របស់ក្រិក ស្មើនឹង50សិគែល។ដល់ពួកគេ ទាំងនិយាយថា: ‘ចូរធ្វើជំនួញរហូតដល់ខ្ញុំមកវិញ’។
14 “ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។
15 “លុះក្រោយពីទទួលអំណាចគ្រងរាជ្យ # 19:15 អំណាចគ្រងរាជ្យ―ន័យត្រង់គឺ “អាណាចក្រ”។ លោកក៏ត្រឡប់មកវិញ ហើយប្រាប់គេឲ្យហៅបាវបម្រើទាំងនោះដែលលោកបានប្រគល់លុយនោះមក ដើម្បីឲ្យដឹងថា ពួកគេធ្វើជំនួញបានចំណេញប៉ុន្មាន។ 16អ្នកទីមួយក៏ចូលមក និយាយថា: ‘ព្រះករុណាអើយ មួយមីណារបស់ទ្រង់ចំណេញបានដប់មីណាទៀត’។
17 “ចៅហ្វាយនិយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អអើយ! ដោយសារអ្នកបានស្មោះត្រង់នឹងការដ៏តូចបំផុត ចូរគ្រប់គ្រងលើទីក្រុងដប់ចុះ’។
18 “អ្នកទីពីរក៏ចូលមក និយាយថា: ‘ព្រះករុណាអើយ មួយមីណារបស់ទ្រង់ចំណេញបានប្រាំមីណាទៀត’។
19 “ចៅហ្វាយក៏និយាយនឹងម្នាក់នេះដែរថា: ‘ចូរអ្នកគ្រប់គ្រងលើទីក្រុងប្រាំចុះ’។
20 “មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។ 21ខ្ញុំព្រះបាទខ្លាចព្រះករុណា ពីព្រោះទ្រង់ជាមនុស្សតឹងរ៉ឹង ទ្រង់យកអ្វីដែលទ្រង់មិនបានផ្ញើ ហើយច្រូតអ្វីដែលទ្រង់មិនបានសាបព្រោះ’។
22 “ចៅហ្វាយនិយាយនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់អើយ! យើងនឹងកាត់ទោសអ្នកតាមពាក្យសម្ដីរបស់អ្នក។ អ្នកបានដឹងថាយើងជាមនុស្សតឹងរ៉ឹង ដែលយកអ្វីដែលយើងមិនបានផ្ញើ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះឬ? 23ចុះម្ដេចក៏អ្នកមិនបានដាក់ប្រាក់របស់យើងនៅធនាគារ? នោះពេលយើងមកវិញ យើងមុខជាបានប្រាក់របស់យើងវិញ ព្រមទាំងការប្រាក់ផង’។ 24បន្ទាប់មក ចៅហ្វាយក៏និយាយនឹងពួកអ្នកដែលឈរនៅទីនោះថា: ‘ចូរដកយកមួយមីណានោះពីអ្នកនេះ ហើយប្រគល់ឲ្យម្នាក់ដែលមានដប់មីណានោះទៅ’។
25 “ពួកគេនិយាយថា: ‘ព្រះករុណាអើយ គាត់មានដប់មីណាហើយ!’។
26 “‘យើងប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ។ 27រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។
ព្រះយេស៊ូវយាងចូលយេរូសាឡិម
28បន្ទាប់ពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវទ្រង់ធ្វើដំណើរទៅមុខទៀត ឡើងទៅយេរូសាឡិម។ 29នៅពេលយាងមកជិតបេតផាសេ និងបេថានី ត្រង់ភ្នំមួយដែលគេហៅថា “ភ្នំដើមអូលីវ” ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ 30ដោយមានបន្ទូលថា៖“ចូរទៅភូមិនៅខាងមុខចុះ។ នៅពេលចូលទៅ ពួកអ្នកនឹងឃើញកូនលាមួយដែលគ្មានអ្នកណាធ្លាប់ជិះ ត្រូវគេចងទុកនៅទីនោះ។ ចូរស្រាយវាដឹកមកចុះ។ 31ប្រសិនបើមានអ្នកណាសួរពួកអ្នកថា: ‘ស្រាយវាធ្វើអី?’ ចូរប្រាប់ដូច្នេះថា: ‘ព្រះអម្ចាស់ត្រូវការវា#19:31 ព្រះអម្ចាស់ត្រូវការវា―ឬ “ម្ចាស់របស់វាមានតម្រូវការ”។’”។
32ពួកអ្នកដែលត្រូវបានចាត់ក៏ចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលនឹងពួកគេ។ 33នៅពេលពួកគេកំពុងស្រាយកូនលានោះ ពួកម្ចាស់របស់វាសួរពួកគេថា៖ “ពួកអ្នកស្រាយកូនលានេះធ្វើអី?”។
34ពួកគេក៏ឆ្លើយថា៖ “ព្រះអម្ចាស់ត្រូវការវា”។ 35ពួកគេដឹកវាមកឯព្រះយេស៊ូវ ហើយក្រាលអាវវែងរបស់ខ្លួនលើកូនលានោះ រួចយាងព្រះយេស៊ូវឲ្យគង់លើវា។ 36ពេលដែលព្រះអង្គយាងទៅ គេក៏ក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ។ 37ខណៈដែលព្រះយេស៊ូវយាងមកជិតផ្លូវចុះពីភ្នំដើមអូលីវ សិស្សទាំងហ្វូងក៏ចាប់ផ្ដើមអរសប្បាយ ហើយសរសើរតម្កើងព្រះអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ ដោយសំឡេងយ៉ាងខ្លាំង 38ថា៖
“សូមឲ្យមានព្រះពរដល់ព្រះមហាក្សត្រ
ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! # 19:38 《ទំនុកតម្កើង》 118:26។
សូមឲ្យមានសេចក្ដីសុខសាន្តនៅស្ថានសួគ៌
និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត!”។
39មានពួកផារិស៊ីខ្លះក្នុងហ្វូងមនុស្សនោះ ទូលព្រះអង្គថា៖ “លោកគ្រូ សូមស្ដីឲ្យពួកសិស្សរបស់លោកផង!”។
40ព្រះយេស៊ូវមានបន្ទូលតបថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម នោះដុំថ្មនឹងស្រែកឡើង!”។
ព្រះយេស៊ូវព្រះកន្សែងអាណិតយេរូសាឡិម
41នៅពេលព្រះយេស៊ូវយាងមកជិតយេរូសាឡិម#19:41 យេរូសាឡិម―ជាពាក្យជំនួយ។ ហើយទតឃើញទីក្រុង ព្រះអង្គក៏ព្រះកន្សែងអាណិតទីក្រុងនោះ 42ទាំងមានបន្ទូលថា៖“នៅថ្ងៃនេះ ប្រសិនបើអ្នក គឺខ្លួនអ្នកហើយ បានស្គាល់សេចក្ដីដែលនាំមកនូវសន្តិភាព... ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះត្រូវបានលាក់បាំងពីភ្នែករបស់អ្នកហើយ។ 43ដ្បិតនឹងមានថ្ងៃមកដល់អ្នក គឺថ្ងៃដែលពួកខ្មាំងសត្រូវរបស់អ្នកនឹងដាក់របាំងព័ទ្ធជុំវិញអ្នក ហើយឡោមព័ទ្ធអ្នកពីគ្រប់ទិសទី 44ព្រមទាំងពង្រាបអ្នក និងកូនចៅរបស់អ្នកដែលនៅក្នុងអ្នក ឲ្យស្មើនឹងដី ដោយមិនទុកថ្មណាមួយឲ្យសល់នៅលើថ្មមួយទៀត នៅក្នុងអ្នកឡើយ ពីព្រោះអ្នកមិនបានទទួលស្គាល់ពេលវេលាដែលព្រះ#19:44 ព្រះ―ជាពាក្យជំនួយ។យាងមកដល់អ្នកទេ”។
ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ
45បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញពួកអ្នកលក់#19:45 ពួកអ្នកលក់―ឯកសារបុរាណខ្លះថា “អ្នកទិញនិងអ្នកលក់ដែលនៅទីនោះ”។ឲ្យចេញ 46ដោយមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងបានជាដំណាក់នៃការអធិស្ឋាន’#19:46 《អេសាយ》 56:7។ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់#19:46 《យេរេមា》 7:11។ទៅវិញ!”។
47ព្រះយេស៊ូវបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកអភិជនក្នុងចំណោមប្រជាជន ក៏ចង់បំផ្លាញជីវិតព្រះអង្គ 48ប៉ុន្តែរកធ្វើអ្វីមិនបាន ពីព្រោះប្រជាជនទាំងអស់កំពុងផ្ដោតចិត្តស្ដាប់ព្រះអង្គ៕
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative