YouVersion 標誌
搜尋圖標

លូកា 17

17
ពាក្យដាស់តឿនរបស់ព្រះយេស៊ូវ
1ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖“សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ប្រាកដជា​ត្រូវ​មក#17:1 សេចក្ដីបណ្ដាលឲ្យ​ជំពប់ដួល​ប្រាកដជាត្រូវ​មក―ន័យត្រង់គឺ “មិនអាចទៅរួចទេ ដែលសេចក្ដីបណ្ដាលឲ្យ​ជំពប់ដួលមិនមក”។ ប៉ុន្តែ​វេទនា​ដល់​អ្នកណាដែល​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​មក​តាមរយៈ​គាត់​។ 2ជាការប្រសើរជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិនដ៏ធំ#17:2 ត្បាល់កិនដ៏ធំ―ន័យត្រង់គឺ “ត្បាល់ថ្មសម្រាប់កិន”។ ឯកសារ​បុរាណខ្លះ​ថា “ត្បាល់កិនរបស់លា”។នឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ជាជាង​ឲ្យ​គាត់​បាន​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ជំពប់ដួល​។ 3ចូរ​ប្រយ័ត្ន​ខ្លួន​! ប្រសិនបើ​បងប្អូន​របស់អ្នក​ប្រព្រឹត្តបាប#17:3 ឯកសារបុរាណខ្លះបន្ថែម “ទាស់នឹងអ្នក”។ចូរ​ស្ដីប្រដៅ​គាត់​; ប្រសិនបើ​គាត់​កែប្រែចិត្ត ចូរ​លើកលែងទោស​ឲ្យ​គាត់​ទៅ​។ 4ប្រសិនបើ​គាត់​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ប្រាំពីរដង​ក្នុង​មួយ​ថ្ងៃ ហើយ​គាត់​ត្រឡប់មក​រក​អ្នក​វិញ​ទាំង​ប្រាំពីរដង#17:4 ឯកសារបុរាណខ្លះបន្ថែម “ក្នុង​មួយ​ថ្ងៃ”។ដោយ​និយាយថា​: ‘ខ្ញុំ​សូម​កែប្រែចិត្ត​!’ នោះ​អ្នក​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់”។
ជំនឿ និងកាតព្វកិច្ច
5ពួក​សាវ័ក​ទូល​ព្រះអម្ចាស់​ថា៖ “សូម​បង្កើន​ជំនឿ​ដល់​យើងខ្ញុំ​ផង”។
6ព្រះអម្ចាស់​មានបន្ទូលថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​អាច​និយាយ​នឹង​ដើមមន​នេះ​ថា​: ‘ចូរឲ្យ​ត្រូវបាន​ដកចេញ ហើយ​ដុះ​នៅក្នុង​សមុទ្រ​ទៅ​!’ នោះ​វា​មុខជា​ស្ដាប់បង្គាប់​អ្នករាល់គ្នា​មិនខាន​។
7 “សន្មតថា ក្នុង​អ្នករាល់គ្នា​មាន​អ្នកណា​ម្នាក់​ដែល​មាន​បាវបម្រើ​កំពុង​ភ្ជួរ​ស្រែ ឬឃ្វាល​ចៀម​។ នៅពេល​បាវបម្រើនោះ​មក​ពី​ស្រែចម្ការ​វិញ តើ​គាត់​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘មក​អង្គុយ​ហូប​សិន​ចុះ’ ឬ​? 8តើគាត់​មិន​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​ហូប ហើយ​ក្រវាត់​ខ្លួន បម្រើ​ខ្ញុំ​រហូតដល់​ខ្ញុំ​ហូប​ហើយ សឹម​អ្នក​ហូប​តាមក្រោយ​ចុះ’ ទេ​ឬ​? 9គាត់​មិន​ត្រូវ​ដឹងគុណ​ចំពោះ​បាវបម្រើ​នោះ ដោយសារ​បាន​ធ្វើ​អ្វីៗ​ដែល​គាត់​បញ្ជា​ទេ មែនទេ​?#17:9 ឯកសារបុរាណខ្លះបន្ថែម “ខ្ញុំគិតថាមិនមែនទេ”។ 10អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ កាលណា​អ្នករាល់គ្នា​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ត្រូវបាន​បញ្ជា​មក​អ្នករាល់គ្នា​ហើយ ចូរ​អ្នករាល់គ្នា​និយាយថា​: ‘យើង​ជា​បាវបម្រើ​ឥតប្រយោជន៍​ទេ យើង​គ្រាន់តែ​បាន​ធ្វើ​អ្វីដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ’”។
មនុស្សឃ្លង់ដប់នាក់
11នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ទៅ​យេរូសាឡិម ព្រះអង្គ​យាងកាត់​តាម​ចន្លោះ​រវាង​សាម៉ារី និង​កាលីឡេ​។ 12ខណៈដែល​ព្រះអង្គ​កំពុង​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ មាន​មនុស្សឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះអង្គ​។ ពួកគេ​ឈរ​ពីចម្ងាយ 13ហើយ​ស្រែកឡើង​ថា៖ “លោក​យេស៊ូវ​អើយ លោកគ្រូ​អើយ សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!”។
14ព្រះអង្គ​ទត​ឃើញ​ពួកគេ​ហើយ ក៏​មានបន្ទូលថា​៖“ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​បូជាចារ្យ​ចុះ!”។ ខណៈដែល​ពួកគេ​កំពុង​ចេញទៅ ពួកគេ​ក៏​បានបរិសុទ្ធ​។
15ម្នាក់​ក្នុង​ពួកគេ​បាន​ឃើញ​ថា​ខ្លួនគាត់​ត្រូវបាន​ប្រោសឲ្យជា ក៏​ត្រឡប់មកវិញ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយ​សំឡេង​យ៉ាងខ្លាំង 16ហើយ​ក្រាប​មុខ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះអង្គ​។ អ្នកនោះ​ជា​ជនជាតិសាម៉ារី​។
17ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មិនមែន​ដប់​នាក់​ទេ​ឬ ដែល​បានបរិសុទ្ធ​? ចុះ​ប្រាំបួន​នាក់​ទៀត​នៅ​ឯណា​? 18គ្មាន​អ្នកណា​ត្រឡប់មកវិញ​ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ លើកលែងតែ​សាសន៍ដទៃ​ម្នាក់នេះ​ឬ​?”។ 19រួច​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា៖“ចូរ​ក្រោកឡើង​ទៅ​ចុះ​! ជំនឿ​របស់អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”។
ការមកដល់នៃអាណាចក្រស្ថានសួគ៌
20មាន​កាលមួយ​ពួកផារិស៊ី​សួរ​ព្រះយេស៊ូវ​ថា​៖ “តើ​អាណាចក្រ​របស់​ព្រះ​នឹង​មកដល់​នៅ​ពេលណា​?”។ ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា៖“អាណាចក្រ​របស់​ព្រះ​មិនមែន​មក​ក្នុង​លក្ខណៈដែលអាចសង្កេតឃើញបាន​នោះ​ទេ 21ហើយក៏គ្មាន​អ្នកណា​អាច​និយាយថា​: ‘មើល៍! នៅ​ទីនេះ​!’ ឬ​ថា​: ‘នៅ​ទីនោះ​!’ បាន​ដែរ​។ ដ្បិត​មើល៍! អាណាចក្រ​របស់​ព្រះ​ស្ថិតនៅក្នុងចំណោម​អ្នករាល់គ្នា#17:21 ស្ថិត​នៅ​ក្នុងចំណោម​អ្នក​រាល់គ្នា―ឬ “ស្ថិតនៅខាងក្នុងអ្នករាល់គ្នា”។នេះឯង”។
22ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា៖“នឹង​មាន​ថ្ងៃ​មកដល់ ដែល​អ្នករាល់គ្នា​នឹង​ប្រាថ្នាចង់​ឃើញ​ថ្ងៃ​មួយ​នៃ​គ្រា​របស់​កូនមនុស្ស ប៉ុន្តែ​នឹង​មិន​ឃើញ​ឡើយ។ 23គេ​នឹង​ប្រាប់​អ្នករាល់គ្នា​ថា​: ‘មើល៍! នៅ​ទីនោះ​!’ ឬ​ថា​: ‘មើល៍! នៅ​ទីនេះ​!’។ កុំ​ចេញទៅ ឬ​ទៅតាម​គេ​ឡើយ​។ 24ដ្បិត​ដូចដែល​ផ្លេកបន្ទោរ​ភ្លឺ​ផ្លេក​ពី​ជើងមេឃ​ម្ខាង ទៅ​ជើងមេឃ​ម្ខាង​យ៉ាងណា កូនមនុស្ស​ក៏​នឹង​ជា​យ៉ាងនោះដែរ​នៅ​ថ្ងៃ​របស់​លោក#17:24 ឯកសារបុរាណខ្លះគ្មាន “នៅ​ថ្ងៃ​របស់​លោក”។ 25យ៉ាងណាមិញ មុនដំបូង​លោក​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ជំនាន់​នេះ​បដិសេធ​។
26 “ដូចដែល​កើតមាន​នៅ​សម័យ​ណូអេ​យ៉ាងណា ក៏​នឹង​កើតមាន​នៅ​សម័យ​កូនមនុស្ស​យ៉ាងនោះដែរ 27គឺ​ពួកគេ​ស៊ីផឹក និង​រៀបការជាប្ដីប្រពន្ធ រហូតដល់​ថ្ងៃ​ដែល​ណូអេ​ចូលទៅ​ក្នុង​ទូកធំ ហើយ​ទឹកជំនន់​បាន​មក​បំផ្លាញ​ពួកគេ​ទាំងអស់​។ 28នៅ​សម័យ​ឡុត​ក៏​កើតមាន​ដូចគ្នាដែរ គឺ​ពួកគេ​ស៊ីផឹក ទិញលក់ ដាំដុះ និង​សាងសង់ 29ប៉ុន្តែ​ដល់​ថ្ងៃ​ដែល​ឡុត​ចាកចេញ​ពី​សូដុម នោះ​មាន​ភ្លើង និង​ស្ពាន់ធ័រ​បង្អុរ​ពី​លើមេឃ បំផ្លាញ​ពួកគេ​ទាំងអស់​។ 30នៅ​ថ្ងៃ​ដែល​កូនមនុស្ស​ត្រូវបាន​សម្ដែងឲ្យឃើញ ក៏​នឹង​កើតមាន​យ៉ាងដូច្នោះដែរ​។ 31នៅ​ថ្ងៃ​នោះ កុំឲ្យ​អ្នកដែល​នៅ​លើ​ដំបូលផ្ទះ​ចុះមក​យក​របស់របរ​នៅក្នុង​ផ្ទះ​ឡើយ រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​ដូចគ្នាដែរ កុំឲ្យ​ពួកគេ​ត្រឡប់មក​រក​អ្វីៗ​ដែល​នៅ​ខាងក្រោយ​វិញ​។ 32ចូរ​នឹកចាំ​អំពី​ប្រពន្ធ​របស់​ឡុត! 33អ្នកណាក៏ដោយដែល​ចង់​រក្សា#17:33 រក្សា―ន័យត្រង់គឺ “ទិញ”។ ឯកសារ​បុរាណខ្លះ​ថា “សង្គ្រោះ”។ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ។ 34ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​យប់​នោះ នឹង​មាន​ពីរ​នាក់​នៅលើ​គ្រែ​មួយ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​; 35នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិនម្សៅ​ជាមួយគ្នា ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​; 36នឹង​មាន​ពីរ​នាក់​នៅ​ស្រែចម្ការ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល#17:36 ឯកសារបុរាណខ្លះគ្មានខនេះ​។”។
37ពួកសិស្ស​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “ព្រះអម្ចាស់​អើយ តើ​នៅ​ឯណា​?”។
ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មាន​សាកសព​នៅ​កន្លែងណា ត្មាត​នឹង​ផ្ដុំគ្នា​នៅ​កន្លែងនោះ​ដែរ”៕

目前選定:

លូកា 17: GKHB

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入