លោកុប្បត្តិ 11:6-7

លោកុប្បត្តិ 11:6-7 GKHB

រួច​ព្រះយេហូវ៉ា​ក៏​មានបន្ទូលថា​៖ “មើល៍! ពួកគេ​ទាំងអស់គ្នា​ជា​ជនជាតិ​តែមួយ និង​មាន​ភាសា​តែមួយ ហើយ​នេះ​គ្រាន់តែជា​ការ​ចាប់ផ្ដើម​នៃ​ទង្វើ​របស់ពួកគេ​ប៉ុណ្ណោះ​។ ឥឡូវនេះ គ្មានអ្វី​រារាំង​ពួកគេ​ពី​អ្វីក៏ដោយ​ដែល​ពួកគេ​គ្រោង​នឹង​ធ្វើ​នោះ​ឡើយ​។ មក៍! ចូរឲ្យ​ពួកយើង​ចុះទៅ​បំភាន់​ភាសា​របស់ពួកគេ​នៅ​ទីនោះ ដើម្បីកុំឲ្យ​ពួកគេ​ស្ដាប់​ភាសា​គ្នាទៅវិញទៅមក​បាន​ឡើយ”។