លោកុ‌ប្បត្តិ 10

10
សាសន៍​នានា​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ណូអេ
1នេះ​ជា​តំណ​វង្ស​នៃ​ពួក​កូន​របស់​លោក​ណូ​អេ គឺ​សិម ហាំ និង​យ៉ា​ផែត។ ក្រោយ​ពី​ទឹក​ជំនន់​មក អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ៖
2កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស។ 3កូន​របស់​កូមើរ គឺ​អ័សក្នាស រីផាត និង​តូកា‌ម៉ា។ 4កូន​របស់​យ៉ាវ៉ាន គឺ​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម ។ 5គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ជា​តំណ​វង្ស​របស់​យ៉ាផែត តាម​ស្រុក តាម​ភាសា តាម​អំបូរ និង​តាម​ជាតិ​សាសន៍​របស់​គេ។
6កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន។ 7កូន​របស់​គូស គឺ​សេបា ហាវី‌ឡា សាប់តា រ៉ាម៉ា និង​សាប់តិ‌កា។ កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់។ 8គូស​ក៏​បង្កើត​នីមរ៉ុឌ ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ទីមួយ​នៅ​លើ​ផែន‌ដី។ 9គាត់​ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យពោល​ថា «ដូច​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។ 10នគរ​ដំបូង​របស់​គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ នៅ​ស្រុក​ស៊ីណើរ។ 11គាត់​ចេញ​ពី​ស្រុក​នោះ ទៅ​ស្រុក​អាស‌ស៊ើរ ហើយ​សង់​ក្រុង​នីនីវេ រេហូបូត កាឡាស 12និង​រេសែន ដែល​នៅ​កណ្ដាលក្រុង​នីនីវេ និងក្រុង​កាឡាស ដែល​ជា​ក្រុងដ៏​ធំ។ 13មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណា‌មីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម 14ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាសលូ‌ហ៊ីម (ដែល​ពួក​ភីលី‌ស្ទីន​កើត​ពី​ពួក​នោះ​មក) និង​ពួក​កាប់‌ថោរីម។
15កាណាន​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត 16ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកា‌ស៊ី 17ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី 18ពួក​អើវ៉ា‌ឌីត ពួក​សេម៉ា‌រីត និង​ពួក​ហាម៉ា‌ធីត។ ក្រោយ​មក អំបូរ​កាណាន​ក៏​បែក​ខ្ញែក​គ្នា។ 19ទឹក​ដី​របស់​ពួក​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ទៅ​ខាងក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា ទៅ​ខាងក្រុង​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេ‌បោម រហូត​ដល់​ក្រុង​ឡា‌សា។ 20នេះ​ជា​តំណ​វង្ស​របស់​ហាំ តាម​អំបូរ តាម​ភាសា តាម​ស្រុក និង​ជាតិ​សាសន៍​របស់​គេ។
21ឯ​សិម​ដែល​ជា​ឪពុករបស់​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត​ក៏​មាន​កូន​ដែរ។ 22កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម។ 23កូន​របស់​អើរ៉ាម គឺ​អ៊ុស ហ៊ុល កេធើរ និង​ម៉ាស។ 24អើប៉ាក់‌សាឌ​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ។ 25ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជំនាន់​របស់​គាត់ ផែន‌ដី​បាន​បែក​ខ្ញែក ហើយ​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ យ៉ុកថាន។ 26យ៉ុកថាន​បង្កើត​អាល់ម៉ូ‌ដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា 27ហាដូ‌រ៉ាម អ៊ូសាល ឌីកឡា 28អូបាល អ័ប៊ី‌ម៉ែល សេបា 29អូភា ហាវីឡា និង​យ៉ូបាប់។ អ្នក​ទាំង​នេះ​សុទ្ធតែ​ជា​កូន​របស់​យ៉ុកថាន។ 30ទឹក​ដី​ដែល​គេរស់​នៅ លាតសន្ធឹង​ចាប់​តាំង​ពី​មេសា ទៅ​ខាង​សេផា រហូត​ដល់​តំបន់​ភ្នំ​ខាង​កើត។ 31នេះ​ជា​តំណ​វង្ស​របស់​សិម តាម​អំបូរ តាម​ភាសា តាម​ស្រុក និង​ជាតិ​សាសន៍​របស់​គេ។
32នោះ​សុទ្ធ​តែ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ ហើយ​អ្នក​ទាំង​នោះ​បាន​បែក​ខ្ញែក ចេញ​ទៅ​ជា​សាសន៍​ផ្សេងៗ​លើ​ផែន‌ដី ក្រោយ​ទឹក​ជំនន់។

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь

Видео по теме លោកុ‌ប្បត្តិ 10