បន្ទប់ដកខ្យល់ដង្ហើម គំរូ

Breathing Room

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ខ្ញុំទទួលស្គាល់ហើយថា៖ ខ្ញុំជាមនុស្សចូលចិត្ដអែបអប ចង់ឲ្យមនុស្សជុំវិញស្រឡាញ់ខ្ញុំ។(ចុះចំណែកអ្នកវិញ?)ខ្ញុំទទួលស្គាល់ថាមាននូវអ្វីមួយដែលមិនទាន់ពេញលេញ បើគិតទៅកាន់នូវឋានៈនាម នៅដើមកថាខណ្ឌនេះ។ ជាមនុស្សអែបអប ក៏មានន័យថា ជាមនុស្សដែលឲ្យអ្នកដទៃខកចិត្ដដែរ។ ការខំប្រឹងធ្វើការលើសម៉ោង ដើម្បីឲ្យចៅហ្វាយនាយពេញចិត្ដថែមទៀត នោះមានន័យថា អ្នកធ្វើឲ្យមិត្តរួមការហាត់កីឡាខកចិត្ដ ដោយសារអ្នកមិនបានទៅហាត់ប្រាណជាមួយគាត់។ ការទៅចូលរួមនៅក្នុងក្រុមក្លឹបអានសៀវភៅ ដើម្បីធ្វើឲ្យមិត្តរបស់អ្នកពេញចិត្ដ ក៏អាចមានន័យថា ធ្វើឲ្យដៃគូរបស់អ្នកខកចិត្ដ ដោយសារតែអ្នកមិនបាននៅញ៉ាំអាហារល្ងាចរួមជាមួយនឹងគ្រួសាររបស់អ្នក។ ម៉េចដែរ អ្នកឃើញអត់? រាល់ការដែលអ្នកថាយល់ព្រមដើម្បីបំពេញចិត្ដនរណាម្នាក់ នោះក៏អាចមានន័យថាបដិសេធហើយធ្វើឲ្យម្នាក់ផ្សេងទៀតអាចខកចិត្ដផងនោះដែរ។

ប្រសិនបើអ្នកដូចជារូបខ្ញុំ អ្នកបានខំប្រឹងបង់ថ្លៃសម្រាប់អ្នកទាំងសងខាងនោះ ដើម្បីឲ្យពួកគេពេញចិត្ដគ្រប់ៗគ្នា ប៉ុន្តែ អ្នកបានលះបង់ទីសម្រាប់ឲ្យអ្នកអាចដកដង្ហើមបាន ដោយអ្នកខំប្រឹងព្យាយាមធ្វើអ្វីៗទាំងអស់។អ្នកគិតថា ខ្ញុំនឹងទទួលទានអាហារល្ងាចនៅផ្ទះ រួចគ្រាន់តែចំណាយពេលបន្តិចបន្តួច ទោះទៅយឺតក៏ដោយ នៅឯក្រុមក្លឹបអានសៀវភៅ!

ក្នុងខណៈពេលដែលយើងដល់ទីបញ្ចប់សម្រាប់ការសម្លឹងទៅកាន់ទីសម្រាប់ដកដង្ហើមរបស់យើង ខ្ញុំចង់ចែករំលែកនូវរឿងមួយ ដែលដកស្រង់ពីសម្ព័ន្ធមេត្រីចាស់—ជាក់ច្បាស់គឺខគម្ពីរមួយ—ដែលបានផ្លាស់ប្រែនូវរដូវកាលទាំងមូលនៃជីវិតរបស់ខ្ញុំ។ ប៉ុន្មានជារាប់រយឆ្នាំ មុនព្រះគ្រិស្ដបានយាងមក ទីក្រុងយេរូសាឡឹម បានត្រូវសត្រូវដណ្ដើមគ្រប់គ្រង ហើយកំទេចបំផ្លាញសឹងតែអស់។ ដូច្នេះ ការសាងសង់កំពែងក្រុងពិតជាចាំបាច់ណាស់ ហើយលោក នេហេមា គឺជាបុរសដែលត្រូវដឹកនាំនូវគម្រោងសាងសង់នោះ។ ថ្ងៃមួយ គាត់បានទទួលលិខិតអញ្ជើញមួយ ហើយការឆ្លើយតបរបស់គាត់ ក៏ក្លាយជាខគម្ពីរដ៏មានន័យខ្លឹមសារសម្រាប់រូបខ្ញុំ។ លោក នេហេមា បាននិយាយឡើងថា៖ "...ខ្ញុំកំពុងធ្វើកិច្ចការដ៏ត្រចះត្រចង់ ហើយខ្ញុំមិនអាចចុះទៅចូលរួមបានទេ។ តើហេតុអ្វីគួរឲ្យ កិច្ចការត្រូវបញ្ឈប់ដោយសារខ្ញុំអត់នៅ ហើយគួរឲ្យខ្ញុំទៅចូលរួមជាមួយនឹងអ្នកនោះ?"

នៅពេលដែលខ្ញុំបានឮនូវខគម្ពីរនេះជាលើកដំបូង ខ្ញុំមានកូនបីហើយៗ នៅក្នុងក្រុមគ្រួសារខ្ញុំ ខ្ញុំបាននៅបង្រៀនកូនច្បង តាមកម្មវិធីសិក្សារដ្ឋ នៅឯផ្ទះ ហើយប្ដីរបស់ខ្ញុំ គាត់ក៏បានចាប់ផ្ដើមបើកក្រុមជំនុំនៅក្នុងផ្ទះរបស់យើងដែរ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ពួកយើងគ្មានខ្យល់ដកដង្ហើមទាល់តែសោះ។ ប៉ុន្តែ ទោះជាយ៉ាងណាមិញ យើងពិបាកនឹងបដិសេធនូវការអញ្ជើញ និងឱកាសផ្សេងៗខ្លាំងណាស់។

អ្វីដែលខ្ញុំបានរកឃើញនៅក្នុង ការថ្លែងរបស់លោក នេហេមា នោះគឺថា ខ្ញុំទទួលបាននូវសិទ្ធិអនុញ្ញាត ចំពោះការឲ្យអាទិភាពចំពោះមនុស្សដែលសំខាន់ជាងគេនៅក្នុងជីវិតរបស់ខ្ញុំ។ ក្នុងនាមជាម្ដាយ នោះគឺជា "កិច្ចការងារដ៏ត្រចះត្រចង់" របស់ខ្ញុំ។ ខ្ញុំមិនអាច "ចុះទៅចូលរួម" ក្រុមគណៈកម្មាធិការ ឬទៅកាន់ឆាកចែកចាយ នៅក្នុងព្រឹត្តិការណ៍ស្រ្តីឡើយ។ ការឆ្លើយតបថា យល់ព្រមទៅកាន់កិច្ចការទាំងអស់នោះ នោះក៏ដូចជាមានន័យថា ខ្ញុំនិយាយ បដិសេធចំពោះ "កិច្ចការងារដ៏ត្រចះត្រចង់" នៃក្រុមគ្រួសាររបស់ខ្ញុំដែរ។

នារីៗអើយ! យើងអាចឲ្យទាំងអស់បាន ទាំងពេលវេលា ទាំងថវិកាយើង និងទាំងទីកន្លែងដកខ្យល់ដង្ហើមរបស់យើងដល់នរណាក៏បាន រហូតទាល់តែអស់រលីងពីខ្លួន នៅត្រឹមតែកាកសំណល់សម្រាប់មនុស្សជាទីស្រឡាញ់បំផុតរបស់ខ្លួន។ តែជួសវិញ ចូរឲ្យយើង រៀបចំទីកន្លែងដកដង្ហើមរបស់យើងជាថ្មី ដោយឲ្យឱកាសនិងអាទិភាព ទៅកាន់មនុស្សជាទីស្រឡាញ់ជាងគេរបស់យើង ជាមុនសិន។ ហើយចំពោះអ្វីៗផ្សេងទាំងឡាយទៀត យើងគ្រាន់តែអាចឆ្លើយតបទៅវិញថា៖ "ខ្ញុំកំពុងធ្វើកិច្ចការដ៏ត្រចះត្រចង់ ហើយខ្ញុំមិនអាចចុះទៅចូលរួមបានទេ"។

ប្រសិនបើអ្នកចូលចិត្ដនឹងគម្រោងអានមួយនេះ ចូរមើលនូវវីដេអូខ្លីប ដែលមាន ៤ ផ្នែកទៅ ព្រោះការសិក្សានេះ បានដកស្រង់ពី ដែលជាកម្មវិធី គម្រោងអាននិងការចំណាយពេលស្ងៀមស្ងាត់ជាមួយនឹងព្រះ

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Breathing Room

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់... អ្នកជាមនុស្សមិនខ្ជះខ្ជាយពេលវេលាឡើយ។ ប៉ុន្តែ មើលទៅអ្នក ដូចជាល្ហិតល្ហៃ អស់កម្លាំងខ្លាំងណាស់។ ប្រហែលជាអ្នកត្រូវការសម្រាកបន្តិច ត្រូវការ ទីសម្រាកដកខ្យល់ដង្ហើម បន្តិចហើយ មើលទៅ។ មានការអញ្ជើញដ៏សាមញ្ញ ហើយក៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកផងដែរ។ ព្រះជាម្ចាស់ទ្រង់កំពុងតែ ផ្ដល់ឲ្យអ្នកនូវផ្លូវមួយ ដើម្បីឲ្យអ្នកអាចដោះដូរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់អ្នក ជាមួយនឹងពេលវេលាមួយដែលនឹងនាំឲ្យអ្នកទទួលបាននូវសន្តិភាព។ គម្រោងអានមួយនេះ នឹងបង្ហាញឲ្យអ្នករកឃើញអំពីរបៀបនោះ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច North Point Ministries and Sandra Stanley ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org