ភ្លេងជាតិនៃព្រះគុណគំរូ
ទំព័រខាងក្រោម (មាតិកាពេញនៃព្រះបន្ទូលលើកទឹកចិត្តខ្លី)
ព្រះបន្ទូលលើកទឹកចិត្តខ្លីចម្រៀងនៃព្រះគុណ ៖ ថ្ងៃទី៥
អ្នកប្រហែលជាស្គាល់បទចម្រៀងរបស់ពហុកីឡាដ្ឋានជាតិឃី្វន «វីវៀលរ៉ក់យូរ»។ ការនេះបានប្រមូលផ្តុំមនុស្សជុំវិញពិភពលោកមកពី ស៊ុបភ័របូល ដល់ វឺលខាប់។
ប៉ុន្តែ តើអ្នកដឹងទេថា ឃ្វីនអត់បានគិតថា មនុស្សនឹងចូលចិត្តបទចម្រៀងនឹងឬក៏អត់ទេ?
ដោយហេតុនោះហើយបានជាពួកគេដាក់បទចម្រៀងថ្មីនោះក្នុងអាល់ប៊ុមរបស់ពួកគេ ដែលជាកន្លែងអ្នកដាក់បទចម្រៀងទាំងអស់មិនបានគិតថាជាបទចម្រៀងកំពូលៗនោះទេ។ ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនូវបទចម្រៀងមួយចំនួនពីបទ «ព្រះគុណអស្ចារ្យ» ដែលអ្នកប្រហែលជាមិនធ្លាប់បានឮ... ប៉ុន្តែ អ្នកប្រាកដជាមិនចង់ខកខានឡើយ។ ចូរគិតថានោះជាព្រះគុណមកពីបទចម្រៀងថ្មី។
មែនហើយ ពេលរូបកាយ និងចិត្តធ្លាក់ចុះ
ហើយជីវិតមនុស្សនឹងរសាត់បាត់ទៅ
ខ្ញុំនឹងគ្រងនៅក្នុងស្បៃ
នោះជីវិតរីករាយ និងសុខសាន្ត
តើអ្នកធ្លាប់ស្គាល់ពាក្យទាំងនោះទេ? មិនមែនជាបទចម្រៀងញ៉ាក់របស់តារាចម្រៀងលេខ១នោះទេ ប៉ុន្តែជាសេចក្តីសន្យាដែលបទទាំងនោះមានអាចមើលឃើញអ្នកបានឆ្លងកាត់អ្វីៗនៅក្នុងជីវិត។ ចូរឲ្យខ្ញុំបំបែកបទនោះឲ្យអ្នក៖
ដោយសារព្រះយេស៊ូវគ្មានសេណារីយ៉ូណាដែលជារឿងរបស់អ្នកមិនបញ្ចប់ដោយជ័យជំនៈនោះទេ!
មិនថាជីវិតនេះនាំអ្វីមកដល់អ្នកនោះទេ អ្នកអាចឈរលើសេចក្តីសន្យានៅពេលការទាំងនោះបាននិយាយហើយ និងបានធ្វើហើយ នោះអ្នកនឹងឃើញខ្លួនអ្នកមានសុវត្ថិភាព ទទួលបានការស្រឡាញ់ ប្រោសឲ្យជា សម្រេចបានទាំងស្រុង និងពេញដោយអំណរ ហើយនិងក្តីសុខសាន្តក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។
នោះជាអ្វីដែលព្រះយេស៊ូវបានធានាសម្រាប់អ្នកនៅពេលព្រះអង្គមានព្រះជន្មរស់ពីផ្នូរមកវិញ ហើយបានឈ្នះលើសេចក្តីស្លាប់ ដែលជីវិតពេញលេញបំផុត។ នៅពេលអ្នកដាក់សេចក្តីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវសម្រាប់សេចក្តីក្តីសង្រ្គោះ នោះអ្នកនឹងទទួលសេចក្តីសន្យាដែលសូម្បីតែសេចក្តីស្លាប់ក៏មិនអាចជាពាក្យចុងក្រោយនៅក្នុងរឿងរបស់អ្នកឡើយ។
លោក ប៊ីលីហ្គាហាំបាននិយាយការនោះយ៉ាងនេះថា៖
«សម្រាប់អ្នកជឿ មានសង្ឃឹមលើសពីផ្នូរទៅទៀត ពីព្រោះព្រះយេស៊ូគ្រីស្ទបានបើកទ្វារស្ថានសួគ៌សម្រាប់យើងដោយសារការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ»។
ទ្ចារទៅកាន់ជីវិតគ្មានការបាក់បែក គឺបើកទូលាយដោយសារព្រះយេស៊ូវបានឆ្លងកាត់ការនោះជាមុន។ ព្រះអង្គបានឈ្នះលើផ្នូរ ហើយនៅក្នុងព្រះអង្គ អ្នកក៏អាចឈ្នះបានដែរ! ហេតុនោះហើយបានជា ថ្ងៃសុក្រដ៏ល្អ និងថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញថ្ងៃអាទិត្យ គឺជាការអប់អរសាទរដែលពេញដោយក្តីអំណរ។
ប៉ុន្តែ ក្នុងករណីអ្នកគិតថា ការនះដូចជាការរត់គេចខ្លួន...ផ្តោតទៅលើស្ថានបរមសុខ ដូច្នេះអ្នកមិនចាំបាច់ឈឺចាប់ច្រើននៅលើផែនដីនេះទេ សូមក្រឡេកមើលអ្វីដែលលោកប៉ូលសរសេរនៅក្នុង ២កូរិនថូស 4:16-18៖
«ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។
តើអ្នកឃើញអំណាចនៃសេចក្តីសន្យានេះទេ?
សេចក្តីសង្ឃឹមនៃស្ថានសួគ៌ផ្តល់កម្លាំងដល់អ្នកសម្រាប់ដំណើរដែលអ្នកកំពុងតែធ្វើថ្ងៃនេះ។ ការនេះរំឮកអ្នកថា គ្មានអ្វីដែលលោកិយ៍នេះគប់មកលើរូបអ្នក ប្លន់អ្នកពីផ្ទះដែលព្រះបានរៀបចំសម្រាប់អ្នកនោះទេ ហើយព្រះនឹងប្រើការឈឺចាប់នៃលោកិយ៍នេះដើម្បីសម្រួចអ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលព្រះបានបង្កើតអ្នកមកឲ្យធ្វើនោះ។
អ្នកមានកម្លាំងសម្រាប់ថ្ងៃនេះ គោលបំណងនៅក្នុងការឈឺចាប់របស់អ្នក និងអំណរស្ថិតក្នុងការរងចាំ។ ដូច្នេះចូរកុំបាក់ទឹកចិត្ត ពីព្រោះព្រះយេស៊ូបានឈ្នះរួចទៅហើយ!
សូមព្រះប្រទានពរ,
-នីក ហល
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ស្វែងយល់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក តាមរយៈការគោរពបូជានៃព្រះគុណនេះ។ អ្នកផ្សាយដំណឹងល្អ Nick Hall នឹងណែនាំអ្នកតាមរយៈការលះបង់ដ៏មានអានុភាពរយៈពេល 5 ថ្ងៃដែលអញ្ជើញអ្នកឱ្យចូលរួមជាមួយបទចំរៀងនៃព្រះគុណរបស់ព្រះដែលបានច្រៀងលើអ្នក។
More
យើងសូមថ្លែងអំណរគុណចំពោះ PULSE Outreach សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://anthemofgrace.com/