ភ្លេងជាតិនៃព្រះគុណគំរូ
«តើមាននរណាម្នាក់អាចស្រឡាញ់ខ្ញុំបានយ៉ាងដូចម្តេច?»
តើអ្នកធ្លាប់គិតការនោះដែរទេ? ខ្ញុំធ្លាប់គិត
ការធំលូតលាស់ឡើងរបស់ខ្ញុំ ឆ្ងាយពីភាពល្អឥតខ្ចោះ។ ខ្ញុំនៅតែជាខ្ញុំ តែជាក្មេងជំទង់ ខ្ញុំមានរឿងមិនល្អ និង ភាពអាម៉ាសជាច្រើនជាប់ខ្លួន។ មនុស្សតែងនឹងប្រាប់ខ្ញុំថា «ព្រះស្រឡាញ់អ្នក» ឬ «ព្រះមានផែនការល្អសម្រាប់ជីវិតរបស់អ្នក»។ ប៉ុន្តែវាពិបាកក្នុងការជឿរឿងនោះណាស់ នៅពេលដែលអ្នកមានអារម្មណ៍ថា មិនស្អាតស្អំ... មិនគួរឲ្យស្រឡាញ់សោះ។
ដោយហេតុនេះហើយបានជាខ្ញុំស្រឡាញ់សាច់រឿងបទចម្រៀង «ព្រះគុណអស្ចារ្យ»។
ព្រះគុណអស្ចារ្យជាសព្ទពិរោះ
ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ!
ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ
ក៏ខ្វាក់ តែទ្រង់អប់រំ។
ទោះបីជាអ្នកចំណាយពេលវេលាទៅព្រះវិហារ ឬមិនបានទៅក្តី ក៏អ្នកប្រហែលជាស្គាល់បទចម្រៀងនេះ ដែលជាបទចម្រៀងមួយថតបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត «ព្រះគុណអស្ចារ្យ» ត្រូវបានច្រៀងឡើងវិញដោយ អែល វីស, អារីថា ហ្រ្វេនឃ្លីន និង បូណូ។ បទនេះត្រូវបានច្រៀងនៅពេលលោក នែលសាន់ មែនដេឡា កាន់ជាអ្នកដឹកនាំ ហើយបានបង្ហាញនៅក្នុង ស៊ីម សាន់!
ប៉ុន្តែ អ្វីដែលអ្នកអាចមិនដឹងគឺថា បទចម្រៀង «ព្រះគុណអស្ចារ្យ» បានសរសេរឡើងនៅសតវត្សទី១៨ ដោយលោក ចន នីវតុន ដែលលោកជាមេដឹកនាំទាសករនៅលើកប៉ាល់។
លោកនីវ តុន មានកេរ្តិ៍ឈ្មោះដែលធ្វើឲ្យយើងជាច្រើនមើលទៅដូចជាស្អាតស្អំ។ អ្នកគិតថាអ្នកបានធ្វើខុស? គិតថា អ្នកមិនស្អាតស្អំ? ដៃរបស់លោកនីវ តុន មានកំហុសក្នុងការជួញដូរជីវិតមនុស្សដើម្បីប្រាក់ចំណេញ។
ដូច្នេះ តើបុរសម្នាក់នេះ សរសេរបទចម្រៀងមួយនេះឡើងដើម្បីសាទរថា ព្រះស្រឡាញ់លោកខ្លាំងដល់ម្លេះ?
ចម្លើយគឺ ព្រះគុណ។
ដំណឹងល្អរបស់ព្រះយេស៊ូវមិនមែនថា អ្នក និងខ្ញុំអាចសម្អាតខ្លួនយើងឲ្យស្អាតគ្រប់គ្រាន់ដើម្បីឲ្យព្រះស្រឡាញ់នោះទេ។
នោះគឺថា បើទោះជាព្រះអង្គជ្រាបពីការអាក្រក់បំផុតរបស់យើង ក៏ព្រះនៅតែមករកយើងដោយក្តីស្រឡាញ់ដើម្បីសង្រ្គោះយើងពីអំពើបាបរបស់យើងដែរ។
រ៉ូម 5:8 ចែងដូច្នេះថា «តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ (ពគប)
លោក ចន នីវតុន បានចំណាយពេលជាច្រើនឆ្នាំក្នុងការចំអកដល់ព្រះគុណរបស់ព្រះ។ លោកបានឮរឿងដដែលអំពីសេចក្តីស្រឡាញ់របស់ព្រះដូចដែលខ្ញុំធំឡើងបានឮដែរ។ ប្រហែលជារឿងដែលអ្នកធ្លាប់បានឮដែរ ប៉ុន្តែលោកមិនអាចជឿលើរឿងនោះទេ... លោកក៏មិនចង់ជឿលើការនោះដែរ។
ក្រោយមក យប់មួយនៅពេលលោកកំពុងកាច់ចង្កូតកប៉ាល់នាំទាសកររបស់លោកឆ្លងកាត់ព្យុះដ៏ខ្លាំងមួយ លោកបានស្រែកសុំក្តីមេត្តាពីព្រះជាម្ចាស់។ នៅពេលកប៉ាល់របស់លោកឆ្លងផុតព្យុះដោយសុវត្ថិភាព ទីបំផុតលោកបានដាក់ជំនឿរបស់លោកលើព្រះយេស៊ូវ ហើយបានទទួលព្រះគុណរបស់ព្រះដែលលោកបានបដិសេធជាយូរមកហើយដែរ។
ក្រោយមក លោកនីវ តុនបានចូលរួមក្នុងការបញ្ចប់ការជួញដូរទាសករនៅក្នុងចក្រភពអង់គ្លេស។ លោកបានក្លាយទៅជាគ្រូអធិប្បាយ ថែទាំអ្នកក្រ និងបានបង្កើតកេរ្តិ៍ឈ្មោះជាគ្រូគង្វាល ដែលនាំមនុស្សមកពីគ្រប់មជ្ឈដ្ឋានមកជួបជុំគ្នា។
ព្រះគុណព្រះមិនត្រឹមតែសង្រ្គោះលោក នីវ តុន នោះទេ តែបានផ្លាប់ប្តូរលោកនីវ តុនដែរ។
ប៉ុន្តែ មិនថា លោកនីវ តុន បានរីកចម្រើនក្នុងទំនាក់ទំនងរបស់លោកជាមួយនឹងព្រះច្រើនប៉ុណ្ណានោះទេ ក៏លោកមិនដែលភ្លេចថា ការទាំងនោះគឺដោយសារព្រះគុណរបស់ព្រះដែរ។ អំពើបាបរបស់លោកសមនឹងទទួលការវិនិច្ឆ័យ។ ការប្រព្រឹត្តរបស់យើងក៏ដូចគ្នាដែរ។ ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះបានដឹកនាំលោកឲ្យចេញពីការវិនិច្ឆ័យនោះមកព្រះយេស៊ូដែលមានព្រះហឫទ័យទទួលជំនួសយើងនៅលើឈើឆ្កាង។ នេះហើយជាព្រះគុណអស្ចារ្យ។
លោកនីវ តុនបាននិយាយក្នុងជីវិតចុងក្រោយថា...
«ខ្ញុំចាំការពីរថា៖ ខ្ញុំគឺជាអ្នកមានបាបធ្ងន់ណាស់ ហើយព្រះគ្រីស្ទគឺជាព្រះសង្គ្រោះដ៏អស្ចារ្យ!»
ដូច្នេះ ចុះកំហុស និងភាពអាម៉ាសទាំងអស់នោះវិញ? ចុះកំហុសរបស់អ្នក? ចុះតើអ្វីដែលអ្នកបានធ្វើ ឬបាននិយាយថា អ្នកចង់យកមកវិញនោះ? តើអ្នកមិនគួរឲ្យស្រឡាញ់ទេឬអី? តើអំពើបាបរបស់អ្នកច្រើនពេកសម្រាប់ព្រះគុណរបស់ព្រះ?
ចូររៀនពីមេរៀនរបស់លោក នីវ តុន នៅថ្ងៃនេះ ហើយសម្រាកក្នុងសេចក្តីពិតដ៏អស្ចារ្យដែលក្តីស្រឡាញ់របស់ព្រះមិនអាស្រ័យទៅលើតម្លៃរបស់យើង ហើយព្រះគុណព្រះលើសពីការគ្រប់គ្រាន់ក្នុងការ ជួយសង្រ្គោះមនុស្សអាក្រក់ដូចជារូបខ្ញុំ។
សូមព្រះប្រទានពរ,
--នីក ហល
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ស្វែងយល់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក តាមរយៈការគោរពបូជានៃព្រះគុណនេះ។ អ្នកផ្សាយដំណឹងល្អ Nick Hall នឹងណែនាំអ្នកតាមរយៈការលះបង់ដ៏មានអានុភាពរយៈពេល 5 ថ្ងៃដែលអញ្ជើញអ្នកឱ្យចូលរួមជាមួយបទចំរៀងនៃព្រះគុណរបស់ព្រះដែលបានច្រៀងលើអ្នក។
More
យើងសូមថ្លែងអំណរគុណចំពោះ PULSE Outreach សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://anthemofgrace.com/