ទុកចិត្ដ រួសរាន់ និងសម្រាកគំរូ

Trust, Hustle, And Rest

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

ការរួសរាន់

រំលងហួសប៉ុន្មានថ្ងៃកន្លងទៅ យើងបានស្វែងរកឃើញនូវសម្ពាធ ដែលក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែឱបក្រសោបនូវការងាររបស់យើង ដូចក្នុងរវាងការទុកចិត្ដព្រះជាម្ចាស់ និងការរួសរាន់ ក្នុងការធ្វើឱ្យអ្វីៗឱ្យកើតមានឡើង នៅក្នុងការងារដែលយើងបានជ្រើសរើសធ្វើ។ ដូចដែលយើងបានឃើញកាលពីម្សិលមិញ ព្រះបាទសាឡូម៉ូន បានរៀបចំជាបន្តបន្ទាប់ ដើម្បីណែនាំឱ្យយើងគិតទៅលើប្រធានបទនេះ ដោយផ្ដើមជាមួយនឹងការថ្វាយការងាររបស់យើងទៅដល់ព្រះអម្ចាស់​ (សុភាសិត ១៦៖៣)។ នៅក្នុងខ ៩ នៅក្នុងជំពូកដដែល ព្រះបាទសាឡូម៉ូន ជម្រុញយើងឱ្យរួសរាន់ ទាំងថ្លែងថា៖ «ចិត្ដមនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះជាម្ចាស់ ដែលព្រះអង្គតម្រង់ជំហានគេវិញ»។ 

ពិតមែន ព្រះជាម្ចាស់ ទ្រង់បានត្រាស់ហៅយើងឱ្យចេះទុកចិត្ដលើព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ក៏បានផ្ដល់ព្រះគុណដល់យើង ឱ្យយើងចេះរៀបចំគម្រោងនៅក្នុងគំនិតរបស់យើង និងប្រព្រឹត្ដផងដែរ។ ក្នុងខណៈដែលយើងថ្វាយកិច្ចការងាររបស់យើងដល់ព្រះអម្ចាស់ យើងត្រូវបានត្រាស់ហៅ ឱ្យចេះរួសរាន់ ដើម្បីបំពេញកិច្ចការងារ "ជាមួយនឹងដួងចិត្ដរបស់យើង ក្នុងខណៈពេលដែលយើងធ្វើការងារសម្រាប់ព្រះអម្ចាស់» (កូឡូស ៣៖២៣)។ 

ជារឿយៗ ខ្ញុំមានការភ័យខ្លាច ក្នុងភាពជាគ្រីស្ទបរិស័ទ ដែលថាយើងប្រឹងផ្ដោតអារម្មណ៍ខ្លាំងពេក នៅលើ ការទុកចិត្ដ ឬការប្រឹងរួសរាន់នោះ។ មានគ្រីស្ទបរិស័ទខ្លះ ប្រើប្រាស់ឃ្លា "រងចាំព្រះអម្ចាស់" ដើម្បីជាអាជ្ញាប័ណ្ណ សម្រាប់ភាពខ្ជិលច្រអូស មិនស្របនឹងព្រះបន្ទូលព្រះ ក្នុងខណៈមនុស្សដទៃផ្សេងទៀត ខិតខំរួសរាន់ ប្រឹងប្រែងធ្វើការងារយ៉ាងសស្រាក់សស្រាំ រហូតដល់ខ្លួន ធ្លាក់ខ្លួនឈឺផ្នែករូបកាយ ព្រលឹងវិញ្ញាណ និងខាងអារម្មណ៍ផង។ ភាពស្រស់បំព្រងដែលមាននៅក្នុង សុភាសិត ១៦៖៩ គឺពិតច្បាស់ណាស់ ដែលថា យើងទទួលបានការប្រទានពរ ក្នុងខណៈដែលយើងចេះឱបក្រសោប នូវសម្ពាធ រវាងសេចក្ដីពិតទាំងពីរនេះ។ ពិតមែន យើងត្រូវតែទទួលស្គាល់ថា "ព្រះអម្ចាស់ទ្រង់តម្រង់ជំហានរបស់យើង" ប៉ុន្តែយើងក៏ពិតជាមានអារម្មណ៍ថា វាត្រូវនិងល្អសម្រាប់យើង ក្នុងការគិតថានឹង "សម្រេចផ្លូវរបស់ខ្លួន" ដើម្បីរៀបផែនការ កសាង តាក់តែង គ្រោងបង្កើត កែច្នៃ បង្កើត សរសេរ ផ្សព្វផ្សាយ និងលក់ដូរ ជាប្រយោជន៍ដល់លទ្ធផលនោះដែរ។ 

កិច្ចការងាររបស់យើង គឺជាបំណែកមួយនៃរបៀបចំបង នៅក្នុងផ្លូវដែលយើងអាចបង្ហាញក្ដីស្រឡាញ់ ដល់អ្នកជិតខាងរបស់យើង ហើយនិងបម្រើពិភពលោក។ ចូរចងចាំថា ការងារមានកំណើត មុនការដែលមនុស្សធ្លាក់ទៅក្នុងបាបដំបូង ក្នុងឯសួនច្បារអេដែនទៅទៀត។ ការងារមានភ្ជាប់មកជាមួយនឹងការល្អ ដែលព្រះជាម្ចាស់ទ្រង់បានតាក់តែងឡើង ដើម្បីបង្ហាញពីលក្ខណៈនៃអង្គទ្រង់ និងពីរបៀបដែលយើងអាចស្រឡាញ់និងបម្រើដល់អ្នកដទៃ។ ដោយហេតុដូច្នេះ មហិច្ឆតាសម្រាប់កិច្ចការងាររបស់យើង ដែលជាអ្វីជម្រុញដល់យើង ឱ្យមានភាពរួសរាន់ រហ័សរហួន នោះអាចជាអ្វីដែលល្អប្រពៃ។ ប៉ុន្តែ ដូចជាអ្វីដែលយើងនឹងឃើញនូវថ្ងៃស្អែក ដែលជាថ្ងៃបញ្ចប់នៃគម្រោងអាននេះ ការរួសរាន់របស់យើង អាចជាអ្វីដែលល្អប្រពៃ នោះមានតែធ្វើទៅ ដោយមានការទុកចិត្ដចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចឱ្យយើងស្វែងរកឃើញនូវការសម្រាកដ៏ពិតបាន។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Trust, Hustle, And Rest

ព្រះគម្ពីរបានបង្គាប់បញ្ជាដល់យើង ឱ្យយើងចេះខិតខំប្រឹងធ្វើការងារ ប៉ុន្តែ ព្រះបន្ទូលក៏ប្រាប់ដល់យើងថា អ្នកដែលបង្កើតលទ្ធផលតាមរយៈកិច្ចការងាររបស់យើង នោះគឺជាព្រះទៅវិញ—មិនមែនជាយើងទេ។ ដូចដែលគម្រោងអានរយៈពេល ៤ថ្ងៃនេះ នឹងបង្ហាញ អ្នកជំនាញ អ្នកជំនួញ ជាគ្រីស្ទបរិស័ទ ត្រូវចេះចុះចូល ឱបក្រសោប នូវសម្ពាធរវាង "ការទុកចិត្ដ" និង "ការរួសរាន់" ដើម្បីឱ្យបានរកឃើញនូវថ្ងៃសប្ប័ទ ដែលជាថ្ងៃឈប់សម្រាក ដ៏ពិតប្រាកដ។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក យូដាន់ រ៉េណ័រ (Jordan Raynor) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.jordanraynor.com/trust/