កុំសម្របតែក្នុងរឿងងាយនិងសុវត្ថិភាពគំរូ

Don't Settle For Safe

ថ្ងៃទី 1 ក្នុងចំណោម 3 ថ្ងៃ

ឈប់រកលេសតទៀត

មនុស្សភាគច្រើនជួបវិបត្តិដោយពុំអាចយកឈ្នះលើក្ដីភ័យខ្លាចរបស់ខ្លួន រហូតដល់គេត្រូវជួបនឹងភាពខកចិត្តដ៏លើសលន់ ទាំងនាំឱ្យក្ដីប៉ងប្រាថ្នាទាំងឡាយ ដែលគេធ្លាប់នឹកស្រមៃ រងនូវភាពកខ្វក់ ដោយព្រោះការព្រួយបារម្ភយ៉ាងពិសពុល រហូតដល់គេជួបរឿងបរាជ័យ។ នៅពេលចិត្តគំនិតរបស់អ្នកច្របូកច្របល់ដោយហេតុនៃការគិត "ប្រសិនបើដូច្នេះ ឬដូច្នោះ" នោះអ្នកលែងមានទីសម្រាប់ឱ្យអ្នកដាក់ជំនឿដែរ។ ការរស់នៅក្នុងការគិតពីផលអាក្រក់គ្មានទីបញ្ចប់ គឺប្រៀបដូចជាការរស់នៅក្នុងទ្រុងអញ្ចឹង—អ្នកគ្មានសេរីភាពទេ។ យូរៗទៅ អ្នកសម្គាល់មើលឃើញថា វាមានខុសគ្នារវាងការចាំយាមដួងចិត្តហើយនឹងការដាក់កម្រិតលក្ខខណ្ឌទៅលើខ្លួនឯងទេ។ អ្នកឈប់និយាយចំពោះខ្លួនឯងពីរឿងល្អៗ និងមិនចាំពីសេចក្ដីសន្យាដែលព្រះបានប្រទានសម្រាប់អស់អ្នកដែលរស់នៅស្របតាមគោលបំណងហឫទ័យរបស់ព្រះ។

ឱ មិត្តដែលកំពុងប្រឹងតយុទ្ធរបស់ខ្ញុំអើយ ចូរអ្នកឈប់សម្របខ្លួននឹងជីវិតដែលកំណត់ដោយអសន្តិសុខ ឬបទពិសោធន៍ដ៏អាក្រក់ពីរឿងអតីតរបស់អ្នកទៅ។ អ្នកមានសិទ្ធិចូលទៅកាន់អំណាចចេស្ដាដែលអាចធ្វើការនៅក្នុងរូបអ្នក ដើម្បីឱ្យអ្នកអាចដោះលែងខ្លួនឯងចេញពីច្រវាក់ទាសភាពខាងឯផ្លូវអារម្មណ៍ហើយនិងផ្លូវចិត្តគំនិត ដែលវានាំឱ្យអ្នកជឿថាខ្លួនមិនអាចឈោងចាប់យកជីវិតដែលល្អប្រសើរជាងនេះ នោះទៅ។ យើងមិនអាចភ្ជាប់សិទ្ធិអំណាច ទាំងតោងទៅលើការរកលេសទាំងឡាយ ក្នុងពេលតែមួយបានឡើយ។ ដួងចិត្ត គំនិត និងដៃរបស់អ្នក ត្រូវតែនៅទំនេរ ដើម្បីឱ្យអ្នកអាចតោងកាន់រាល់អ្វីៗដែលមាននៅចំពោះមុខអ្នកវិញ។

ការច្រៀករឿងរកលេស នោះគឺជាការលត់ដំខ្លួនមួយ ដែលអ្នកត្រូវតែអនុវត្តនៅក្នុងចិត្តគំនិត ការប្រាស្រ័យទាក់ទង ហើយនិងសកម្មភាពទាំងឡាយរបស់អ្នក។ អ្នកមានបន្ទប់នៃចិត្តសម្រាប់តែការប្រកាសថា៖ ខ្ញុំនឹង! តែប៉ុណ្ណោះ។ ការលូតលាស់អាចកើតឡើងនៅពេលណាដែលយើងហ៊ានប្រឈមតតាំងនឹងបទពិសោធន៍របស់យើង និងពីរបៀបដែលវាធ្លាប់ផ្លាស់ប្រែយើង។ អ្នកអាចបង្កើតគន្លងថ្មី ហើយបន្តដើរឆ្ពោះទៅមុខ ដោយការប្ដេជ្ញាចិត្ត ដែលអ្នកមិនធ្លាប់មានពីមុន ប៉ុន្តែអ្នកក៏ត្រូវតែរៀនពីអ្វីៗដែលធ្លាប់រារាំងនិងបញ្ឈប់អ្នកនៅពីអតីតកាលដែរ។ ប្រសិនបើការតយុទ្ធវិបត្តិទៅរកការព្យាបាលនិងការឱ្យបានពេញលេញជាថ្មីនោះជារឿងមនុស្សបង្ក ក្រៅពីរូបអ្នក នោះដំណើរជីវិតរបស់អ្នកក៏ចាំបាច់មានការអនុញ្ញាតពីអ្នក មុននឹងអ្នកអាចចម្រើនឡើង ឆ្ពោះទៅមុខដែរ។

ចូរកុំអនុញ្ញាតឱ្យជោគវាសនារបស់អ្នកកំណត់ដោយការបោះឆ្នោតតាមមតិភាគច្រើនរបស់មនុស្ស។ ក្រុមមនុស្សនៅជុំវិញរូបអ្នក ប្រហែលជាមិនអាចដឹងពីរបៀបដែលគេអាចហ្វឹកហាត់និងជួយដល់អ្នក ក្នុងគ្រាដែលអ្នកឈឺចុកចាប់ ឬអាក្រក់ជាងនេះ ប្រហែលជាគេអាចយកទុក្ខសោកនិងវិបត្តិរបស់អ្នក ធ្វើជារឿងបន្លប់គេពីតម្រូវការសម្រាប់ការព្យាបាលរបស់ខ្លួនគេផ្ទាល់ផងមិនដឹង។ ចូរជៀសចេញពីសេចក្ដីល្បួង ដែលនាំឱ្យការព្យាបាលរបស់អ្នកមិនអាចកើតមាន ដោយព្រោះតែអ្នកចង់បានការយល់ស្របនិងការបញ្ជាក់ពីបណ្ដាមនុស្សទាំងនោះ។

ស្ពាននៅចន្លោះរវាងមនុស្សដែលអ្នកអ្នកធ្លាប់រស់នៅ នឹងមនុស្សដែលព្រះបានចាត់តាំងនិងបានបង្កើតមក នោះមានភិនភាគដូចជា ស្ពានធ្វើដោយដុំឥដ្ឋនៃការដាក់ចិត្ត និងភាពបន្ទាបខ្លួន។ ស្ពាននោះស្វិតមាំដូចជាបានលាបជ័រកៅស៊ូ ដ្បិតគម្រោងការនៃព្រះ​ល្អឥតខ្ចោះ សូម្បីតែមានការអាក្រក់ធ្លាប់បានធ្វើឱ្យអ្នកឈឺចាប់ ប៉ុន្តែវាបានក្លាយទៅជាឧបករណ៍នាំឱ្យអ្នកបានល្អប្រសើរទៅវិញ។ ដួងចិត្តដែលហ៊ានលះចោលរាល់រឿងរកលេសទាំងឡាយរបស់អ្នក និងធានាឱ្យអ្នកអាចឆ្ពោះទៅមុខ ដោយអ្នកគ្រាន់តែដាក់ដុំឥដ្ឋ (ការបើកចិត្តនិងការបន្ទាបខ្លួន) ដំបូងរបស់អ្នក ទោះបើជាមានកិច្ចការមួយចំនួនផ្សេងទៀតត្រូវបំពេញក្ដី។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Don't Settle For Safe

ប្រសិនបើយើងមិនប្រឈមជួបតតាំងចំពោះសំឡេងនៃអសន្តិសុខ ចិត្តសង្ស័យ និងក្ដីភ័យខ្លាចទេ នោះសំឡេងអស់ទាំងនោះនឹងបង្ខំហើយឃាំងជីវិតរបស់អ្នក។ អ្នកមិនអាចរំងាប់សំឡេង ឬមិនៗអើពើចំពោះសំឡេងអស់ទាំងនោះបានទេ។ នៅក្នុងគម្រោងអានរយៈពេល ៣ ថ្ងៃនេះ សារ៉ា ជេក រ៉ូប៊ើត (Sarah Jakes Roberts) នឹងបង្ហាញដល់អ្នកពីរបៀបដែលអ្នកអាចតតាំងប្រឆាំងនូវដែនកំណត់នៃអតីតកាលរបស់អ្នក ហើយឱ្យអ្នកមកឱបក្រសោបអ្វីដែលធ្លាប់នាំឱ្យអ្នកមិនសុខស្រួល ហើយប្រែឱ្យអ្នកបានក្លាយទៅជាអ្នកដែលមិនអាចបញ្ឈប់បានវិញ។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី សារ៉ា ជេក រ៉ូប៊ើត (Sarah Jakes Roberts) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://bit.ly/YV-DontSettleforSafe