បានផ្លាស់ប្រែគំរូ
ដោយឡែកពី ការផ្លាស់ប្រែ នៃរឿងបញ្ហាបាប របៀបរស់នៅ និងដំណើរនៃជោគវាសនារបស់យើង នោះព្រះយេស៊ូវបានយាងមក ដើម្បីផ្ដល់ឱ្យយើងនូវសុខភាពល្អ ហើយនិងការព្យាបាល។ ព្រះអង្គបានយាងមកដើម្បីបំផ្លាស់បំប្រែ ស្ថានភាពផ្នែកអារម្មណ៍ ផ្លូវចិត្ត និងរូបកាយរបស់យើង។ វាជារឿងដ៏អស្ចារ្យដែលកិច្ចការនៅឯឈើឆ្កាងបានប្រទានឱ្យយើងនូវការព្យាបាល ហើយក៏បានផ្គត់ផ្គង់ឱ្យយើងមានស្ថេរភាពខាងផ្លូវចិត្តនិងអារម្មណ៍ដែរ។ ខ្ញុំជឿថាមានមនុស្សជាច្រើននៅបន្តជាប់ក្នុងវិបត្តិខាងឯផ្លូវចិត្ត និងអារម្មណ៍ នោះក៏ដោយព្រោះតែពួកគាត់មិនបានប្រកាសទទួលយកនូវអ្វីៗដែលព្រះយេស៊ូវបានសម្រេចហើយ សម្រាប់ពួកគាត់នៅលើឈើឆ្កាង។ ខព្រះគម្ពីរនៅថ្ងៃនេះបានថ្លែងប្រាប់ដល់យើងថា៖ «ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ សេចក្ដីថ្លែងទាំងនោះ គឺរាប់បញ្ចូលទាំងសេរីភាពខាងឯផ្លូវចិត្ត អារម្មណ៍ និងរូបកាយរបស់យើងផង។ ព្រះអង្គទ្រង់គឺជាព្រះជាម្ចាស់ ដែលបានយាងមកដើម្បីផ្លាស់ប្រែរាល់ស្ថានភាពរបស់យើង ហើយប្រសិនបើយើងមិនទាន់បានយល់ដឹងនិងទទួលពីការពិតអស់ទាំងនោះនៅក្នុងជីវិតទេ នោះយើងនឹងដឹងថាស្ថានភាពពិតអស់ទាំងនោះ នឹងកើតមានឡើងពិតមែននៅឯស្ថានសួគ៌។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះគ្រីស្ទបានយាងមកក្នុងពិភពលោកនេះ ដើម្បីផ្លាស់ប្រែជីវិតរបស់យើង ហើយនិងដំណើរផ្លូវនៃជោគវាសនារបស់យើង។ នៅក្នុងអត្ថបទគម្រោងអាននេះ យើងនឹងនិយាយគ្នាអំពីឥទ្ធិពលនៃការផ្លាស់ប្រែទាំងអស់នោះ។
More