បានផ្លាស់ប្រែគំរូ
ព្រះគ្រីស្ទបានយាងមកក្នុងពិភពលោកនេះ ដើម្បី ផ្លាស់ប្រែ ជីវិតរបស់យើងឱ្យបានពេញលេញ។ បញ្ហាចម្បងនិងសំខាន់មួយដែលព្រះអង្គបានយាងមកកម្ចាត់ចោល នោះគឺជា អំពើបាប។ ព្រះយេស៊ូវបានរស់នៅក្នុងជីវិតមួយដ៏ល្អឥតខ្ចោះ ហើយជីវិតនេះ បានផ្ដល់ជាសិទ្ធិឱ្យព្រះអង្គអាចទទួលយកនូវទីជំនួសរូបយើងនៅឯឈើឆ្កាង។ ព្រះយេស៊ូវបានបង់ថ្លៃរាល់ទាំងបំណុលដែលយើងជំពាក់ ដើម្បីរំដោះលោះរូបយើងរាល់គ្នា។ ការលះបង់របស់ព្រះអង្គបានបំបែកអំណាចនៃបាបដែលមាននៅលើរូបយើង។ ការនេះបានរំដោះឱ្យយើងមានសេរីភាពពីទីស្ថានដែលគ្មានព្រះគង់នៅជាមួយ ហើយនិងជីវិតដែលជាប់ក្នុងចំណងនៃអំពើបាប។ យើងថ្វាយជីវិតពេញដោយអំពើបាបរបស់យើងទៅដល់ព្រះអង្គ ដើម្បីដោះដូរយកមកវិញនូវជីវិតដ៏បរិសុទ្ធរបស់ព្រះអង្គ។
ព្រះគ្រីស្ទមិនគ្រាន់តែបានដកចេញនូវបាបប៉ុណ្ណោះទេ តែព្រះអង្គបានផ្លាស់ប្រែរបៀបដែល យើងរស់នៅ ដែរ! នេះបូករួមទាំងរបៀបដែលយើងនិយាយ គិត និងប្រព្រឹត្ត។ រាល់គ្រប់អ្វីៗទាំងអស់ នោះគឺផ្លាស់ប្រែតាមរយៈដំណើរនៃការបំផ្លាស់បំប្រែនៅក្នុងជីវិតរបស់យើង។ នៅក្នុង ២ កូរិនថូស បានចែងថា៖ «ប្រសិនបើអស់អ្នកណាស្ថិតនៅក្នុងព្រះគ្រីស្ទ នោះគេបានក្លាយទៅជាមនុស្សមួយថ្មី»។ «មនុស្សមួយថ្មី» គឺមានន័យថាជាមនុស្សដែលថ្មីសន្លាង! ប្រសិនបើយើងចុះចូលចំពោះព្រះអង្គ នោះព្រះអង្គផ្លាស់ប្រែរបៀបដែលយើងរស់នៅនិងការដើរក្នុងជីវិតរបស់យើង រហូតដល់ថ្ងៃដែលយើងបានទៅជាមួយនឹងព្រះអង្គនៅឯនគរស្ថានសួគ៌។
ដំណឹងល្អនោះកាន់តែប្រសើរឡើងថែមទៀត! ព្រះយេស៊ូវបានយាងមក ដើម្បីបំផ្លាស់បំប្រែ ជោគវាសនា របស់យើង! មិនមែនគ្រាន់តែសម្រាប់ជោគវាសនាដ៏អស់កល្បរបស់យើងតែប៉ុណ្ណឹង ប៉ុន្តែគឺសម្រាប់ជោគវាសនានៅលើផែនដីរបស់យើងផងដែរ។ ដប់ឆ្នាំមុន រូបខ្ញុំធ្លាប់រស់នៅជាមនុស្សមានចរិតលក្ខណៈផ្សេងឆ្ងាយទីនេះ ដោយគ្មានអនាគត ជីវិតអ័ព្ទអួ ដោយព្រោះខ្ញុំធ្លាប់ជាប់ក្នុងជីវិតញៀន ទាំងត្រូវបានប៉ូលីសចាប់ខ្លួន បួនប្រាំដង ហើយជោគវាសនារបស់ខ្ញុំ គឺគ្មានកំណើតទាល់តែសោះ។ តែសូមអរគុណដល់ព្រះជាម្ចាស់ ដែលព្រះគ្រីស្ទបានបំផ្លាស់បំប្រែជីវិតរបស់ខ្ញុំ។ ខ្ញុំបានចុះចូលចំពោះព្រះអង្គតាមរយៈសេចក្ដីអធិស្ឋាន ហើយព្រះអង្គបានលោះខ្ញុំឱ្យចូលមកក្នុងជីវិតមានមាគ៌ាដើរសម្រាប់អនាគតជាថ្មី ទាំងផ្លាស់ប្រែរូបខ្ញុំចេញពីបាប ឱ្យរូបខ្ញុំបានរៀនរស់នៅជាថ្មី ហើយនិងមានជោគវាសនាថ្មី។ ព្រះអង្គក៏អញ្ជើញបងប្អូនឱ្យមកក្នុងការផ្លាស់ប្រែនេះដូចគ្នា។
សូមអធិស្ឋានដូច្នេះ៖ ឱ ព្រះគ្រីស្ទអើយ ទូលបង្គំត្រូវការព្រះអង្គ។ ទូលបង្គំមិនអាចរស់នៅបានតទៅទៀតឡើយ ប្រសិនបើទូលបង្គំមិនបានស្គាល់និងដឹងថាព្រះអង្គគឺជារាជបុត្រាដ៏ពិតនៃព្រះជាម្ចាស់ទេនោះ។ ទូលបង្គំគឺជាមនុស្សមានបាប ប៉ុន្តែទូលបង្គំជឿថាព្រះអង្គបានសុគតសម្រាប់ទូលបង្គំនៅលើឈើឆ្កាង ហើយព្រះអង្គបានរស់ឡើងវិញ។ ទូលបង្គំអាចមករួមក្នុងភាពរីករាយនៃការរស់ឡើងវិញនេះដូចគ្នាឥឡូវនេះ។ សូមបំពេញទូលបង្គំជាមួយព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមដកយកចេញនូវអំពើបាបរបស់ទូលបង្គំ។ សូមផ្លាស់ប្រែការរស់នៅជាប្រចាំថ្ងៃរបស់ទូលបង្គំ។ ហើយសូមប្រទានជោគវាសនាថ្មីនៅក្នុងព្រះអង្គមកដល់ទូលបង្គំផង។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះគ្រីស្ទបានយាងមកក្នុងពិភពលោកនេះ ដើម្បីផ្លាស់ប្រែជីវិតរបស់យើង ហើយនិងដំណើរផ្លូវនៃជោគវាសនារបស់យើង។ នៅក្នុងអត្ថបទគម្រោងអាននេះ យើងនឹងនិយាយគ្នាអំពីឥទ្ធិពលនៃការផ្លាស់ប្រែទាំងអស់នោះ។
More