រស់នៅដោយមានសេរីភាពគំរូ
បន្តចិញ្ចឹមបីបាច់ភាពជាបុត្រធីតារបស់អ្នក
ខ្ញុំមានមិត្តម្នាក់ដែលគាត់បានធ្វើដំណើរបេសកកម្មទៅកាន់ប្រទេស ហេធី បន្ទាប់ពីតំបន់នោះទទួលរងវិបត្តិរំជួយផែនដី។ ការងាររបស់គាត់ គឺជាអ្នកផ្ដល់ចំណីអាហារទៅដល់កូនក្មេងកំព្រា ដែលរស់នៅតាមទីដងផ្លូវ។ ក្មេងៗនោះភាគច្រើន ពួកគេធ្លាប់រស់នៅក្នុងជីវិតជាអ្នកសុំទាន ហើយពួកគេក៏ដឹងថាត្រូវយកចានគោមមកសុំចំណីអាហារជាប្រចាំថ្ងៃផងដែរ។
ក្រោយពួកគេបានញ៉ាំអស់មួយចានរួចហើយ ពួកគេដឹងខ្លួនថាពួកគេត្រូវចែកជើងគ្នាទៅកាន់ទីកន្លែងទីទៃរៀងៗខ្លួន ដោយមិនចាំបាច់មករកចំណីអាហារជាលើកទីពីរនោះទេ។ ក្រុមការងារ ពួកគាត់ពិតជាឆ្ងល់ពីទង្វើដូច្នេះ។ តាមពិតទៅ អាហារនៅមានច្រើនទៀត បើពួកគេចង់បានថែម ក៏មានគ្រប់គ្រាន់សម្រាប់ទាំងអស់គ្នានោះដែរ។ ជាចុងក្រោយ មានអ្នកភូមិម្នាក់បានមកប្រាប់ក្រុមការងារថា ពួកក្មេងកំព្រាអស់ទាំងនោះ ពួកគេគិតថាខ្លួនមិនសក្ដិសម គួរបានចំណីអាហារជាលើកទីពីរតែប៉ុណ្ណោះ។
នៅក្នុងរបៀបជាច្រើន នោះយើងក៏អាចមានអារម្មណ៍ថាខ្លួនជាក្មេងកំព្រាខាងវិញ្ញាណនោះដូចគ្នា ដោយយើងប្រឹងរស់នៅតាមតែអ្វីដែលនៅសេសសល់ពីលោកិយនេះ ដ្បិតត្រឹមហ៊ានរស់តែបានមួយចម្អែតសេចក្ដីស្រេកឃ្លាន ថែមទាំងមិនដឹងថាព្រះមានអ្វីៗជាច្រើនថែមទៀតសម្រាប់រូបយើងនោះសោះឡើយ។ សេចក្ដីពិតនោះគឺថា អ្នកពិតជាសក្ដិសមទទួលបានពីរាល់គ្រប់អ្វីៗដែលព្រះមានសម្រាប់រូបអ្នក! យើងរាល់គ្នាបានរាប់ជាកូន ហើយបានមានឈ្មោះនៅក្នុងគ្រួសារនៃព្រះមហាក្សត្រ (ជាបុត្រធីតា) រួចហើយ។
តើអ្នកមានដែលធ្លាប់ឃើញបុត្រធីតារាជវង្សណាដើរសុំទានគេដែរទេ? ព្រះគ្រីស្ទបានយាងមក ដើម្បីប្ដូរចានសុំទានរបស់យើង ជំនួសឱ្យពែងរបស់ព្រះមហាក្សត្រនោះវិញ។ ហើយព្រះអង្គនឹងបន្តបំពេញពែងនោះ ដើម្បីឱ្យអ្នកបានមានពេញហូរហៀរ រហូតដល់អាចចែករំលែកដល់អ្នកដទៃថែមទៀតផង។
ប៉ុន្តែនេះជាសម្ពាធដែលអ្នកមានជាប្រចាំថ្ងៃ៖ អ្នកអាចជ្រើសរើសរស់ធ្វើជាក្មេងកំព្រា ឬមានសិទ្ធិជាកូនចិញ្ចឹម។ តើអ្នកនឹងជ្រើសរើសរស់ជានរណាដែរនៅថ្ងៃនេះ?
សេចក្ដីអធិស្ឋាន
ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមអរគុណព្រះអង្គ ដែលព្រះអង្គជាព្រះបិតារបស់ទូលបង្គំ ហើយទូលបង្គំគឺជាបុត្រធីតារបស់ព្រះអង្គ។ សូមជួយទូលបង្គំនៅថ្ងៃនេះឱ្យរស់នៅក្នុងរបៀបដែលឆ្លុះបញ្ចាំងថាព្រះអង្គល្អ មានក្ដីស្រឡាញ់ និងមានអំណាចចេស្ដាប៉ុណ្ណា។ ទូលបង្គំជ្រើសរើសសម្លឹងមើលមករូបខ្លួនឯង ដូចអ្វីដែលព្រះអង្គទតមើលឃើញពីទូលបង្គំ ហើយមើលឃើញចំពោះអ្នកដទៃ ប្រៀបដូចព្រះអង្គទតមើលឃើញពួកគេនោះផងដែរ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គជាម្ចាស់ ដែលព្រះអង្គបានរាប់ទូលបង្គំជាកូន! អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះគ្រីស្ទបានយាងមករំដោះឱ្យយើងមានសេរីភាព ប៉ុន្តែក៏មានរដូវកាលខ្លះក្នុងដំណើរជីវិតរួមជាមួយព្រះអង្គ ដែលយើងពុំមានអារម្មណ៍ថាមានសេរីភាពនោះដែរ។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងជួយឱ្យយើងអាចគេចចេញរួចពីគុករបស់យើង ទាំងបំពាក់បំប៉ន ហើយផ្ដល់អនុភាពឱ្យយើងអាចរស់នៅក្នុងជីវិតមានសេរីភាព ដែលព្រះគ្រីស្ទសព្វព្រះទ័យឱ្យយើងមានពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់មាតិកាមេរៀនបន្ថែម សូមចូលទៅកាន់ finds.life.church
More