រស់នៅដោយមានសេរីភាពគំរូ

Live Free

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

ត្រូវចេះអត់ទោសជាមុនសិន

ពាក្យពេចន៍មួយឃ្លានេះ។ ប្រសិនបើអ្នកពុំបានរៀនអីច្រើនពីគម្រោងអានថ្ងៃនេះ តែបានទន្ទេញក្នុងចិត្តពីពាក្យក្នុងឃ្លាមួយនេះ នោះគឺវាបានសមល្មមហើយ។ តាំងពីកើតមក ហើយស្គាល់ពីជីវិត ខ្ញុំធ្លាប់ឮពាក្យទាំងប៉ុន្មានម៉ាត់នេះ ដោយពុំបានភ្លក់រសជាតិ ឬបានរៀនរស់តាមពាក្យពេចន៍ទាំងនេះឱ្យបានពេញលេញនៅឡើយទេ។

ពាក្យមួយឃ្លានេះ គឺដកស្រង់មកពី យ៉ូហាន ៨៖៣៦៖ «ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​មែន។»

ខ្ញុំយល់ពីពាក្យប៉ុន្មានម៉ាត់ដំបូងបានយ៉ាងងាយ—ដ្បិតព្រះគ្រីស្ទបានបង់ថ្លៃបាបសម្រាប់រូបខ្ញុំនៅលើឈើឆ្កាង ដើម្បីឱ្យខ្ញុំបានមានសេរីភាពចេញពីអំពើបាបនិងសេចក្ដីស្លាប់។ តែពាក្យប៉ុន្មានម៉ាត់ក្រោយមកទៀត នោះខ្ញុំពិបាកនឹងយល់៖ «…នោះអ្នករាល់គ្នានឹងបានរួចមែន»។ សម្រាប់រូបខ្ញុំ ខ្ញុំពុំទាន់បានចាប់ផ្ដើមដើរនៅក្នុងសេរីភាពដែល "បានរួចមែន" នៅឡើយនោះទេ រហូតដល់ខ្ញុំបានរៀនពីមេរៀន ដែលមាននៅក្នុងគម្រោងអាននេះ។

ជាដំបូង ចូរយើងយល់ពីសេរីភាពដែល "បានរួចមែន" នោះ ដ្បិតវាចាប់ផ្ដើមជាមួយនឹងការចេះអត់ទោស។

យើងរាល់គ្នាសុទ្ធតែមានមនុស្សដែលធ្លាប់បានធ្វើឱ្យយើងឈឺចាប់ តាមពាក្យសម្ដី តាមផ្លូវអារម្មណ៍ តាមខាងរូបកាយ និង/ឬ សូម្បីតែខាងវិញ្ញាណផង។ ហើយភាពឈឺចាប់នោះ បានបង្កឱ្យក្លាយទៅជាការចងគំនុំនៅក្នុងរូបយើង—ហើយវាធ្វើឱ្យយើងរឭកពីវាម្ដងហើយម្ដងទៀត ទាំងរាល់ពេលណាដែលយើងគិត នោះវាឈឺចាប់ដែរ។ នៅក្នុងពិភពលោកដ៏ល្អឥតខ្ចោះ អ្នកដែលទាស់ខុសនឹងយើង គាត់នឹងមករករូបយើង ហើយសុំការអត់ទោសពីយើង ប៉ុន្តែក្នុងជីវិតពិត វាមិនងាយនឹងកើតឡើងដូចអញ្ចឹងសោះឡើយ។

ដើម្បីឱ្យយើងអាចបំបែកគុកនៃភាពឈឺចាប់បែបនេះនៅក្នុងជីវិតរបស់យើង នោះយើងត្រូវតែស្រាយគំនិតនៃចិត្តចង់ឱ្យគេដឹងខ្លួនពីកំហុស ឬបានទទួលការឈឺចាប់ដូចជាយើងនោះចេញ។ មិនថាគំនិតនោះវាសម្ដែងចេញមកតាមរបៀបយើងរស់នៅ ពាក្យសម្ដីយើងនិយាយ ឬសកម្មភាពទាំងឡាយដែលយើងធ្វើនោះទេ។ អំណាចចេស្ដានៃដំណឹងល្អដែលយើងបានទទួលរួមគ្នា នោះបានមកពីការយល់ដឹងថារាល់កំហុសឆ្គង—ទាំងរបស់ខ្ញុំនិងរបស់អ្នកដទៃ—ត្រូវបានបង់ថ្លៃសងគ្រប់អស់ហើយ។ ដូច្នេះ យើងថ្វាយរាល់ការឈឺចាប់ រាល់គំនុំ និងមនុស្សដែលទាក់ទងទាំងប៉ុន្មានថ្វាយទៅព្រះ ហើយទុកចិត្ត ថាព្រះនិងប្រទានភាពយុត្តិធម៌និងក្ដីមេត្តាករុណា។

ការអត់ទោសនោះគឺជាជំហានដំបូង ដើម្បីឱ្យយើងអាចរស់នៅក្នុងសេរីភាព ដោយសារតែព្រះផ្ដល់អាទិភាពចម្បង ទៅដល់ដួងចិត្តរបស់អ្នក។ នៅពេលណាដែលដួងចិត្តរបស់អ្នករស់នៅត្រឹមត្រូវ នោះជីវិតក្នុង "ការរស់នៅដោយសេរីភាព" នឹងមកតាមក្រោយ។

ដូច្នេះ តើមាននរណាខ្លះនៅក្នុងជីវិតរបស់អ្នកដែលអ្នកត្រូវការអត់ទោសឱ្យគេ?

សេចក្ដីអធិស្ឋាន

នៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់ហើយ ចូរអធិស្ឋាននូវសេចក្ដីអធិស្ឋាននេះ៖ «ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមអត់ទោសឱ្យ (ប្រាប់ឈ្មោះអ្នកនោះ) ហើយទូលបង្គំសូមទម្លាក់សិទ្ធិចំពោះការចង់សងសឹកប្រឆាំងទាស់នឹងពួកគេថ្វាយទៅព្រះអង្គ។ ទូលបង្គំសូមថ្វាយភាពឈឺចាប់និងការចងគំនុំ រួចទុកចិត្តទៅលើបំណងហឫទ័យព្រះអង្គ ថាព្រះអង្គនឹងផ្ដល់ភាពយុត្តិធម៌និងក្ដីមេត្តាករុណា នៅក្នុងជីវិតរបស់ពួកគេ។ សូមអរគុណព្រះយេស៊ូវ ដែលព្រះអង្គបានធ្វើយ៉ាងដូច្នេះសម្រាប់ទូលបង្គំផងដែរ។ អាមែន»។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Live Free

ព្រះគ្រីស្ទបានយាងមករំដោះឱ្យយើងមានសេរីភាព ប៉ុន្តែក៏មានរដូវកាលខ្លះក្នុងដំណើរជីវិតរួមជាមួយព្រះអង្គ ដែលយើងពុំមានអារម្មណ៍ថាមានសេរីភាពនោះដែរ។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងជួយឱ្យយើងអាចគេចចេញរួចពីគុករបស់យើង ទាំងបំពាក់បំប៉ន ហើយផ្ដល់អនុភាពឱ្យយើងអាចរស់នៅក្នុងជីវិតមានសេរីភាព ដែលព្រះគ្រីស្ទសព្វព្រះទ័យឱ្យយើងមានពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់មាតិកាមេរៀនបន្ថែម សូមចូលទៅកាន់ finds.life.church

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ Life.Church ដែលបានផ្ដល់គម្រោងអាន ដែលនិពន្ធដោយលោក ហ្រ្កេក ហ្កាកល (Greg Gackle)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://life.church